Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤០ នាក់​ប្រកាស​ស្លាប់ ក្នុង​ហេតុការណ៍​លិច​នាវា​កំសាន្ត​នៅ​សមុទ្រ​ Phuket ខណៈ​១៦​នាក់​ទៀត​នៅតែ​បាត់​ខ្លួន (​វីដេអូ​)

spot_img

​នាយកដ្ឋាន​កំពង់ផែ បានប្រកាស​នៅវេលា​ម៉ោង ១ និង ២៦ នាទី រសៀល​ថ្ងៃ​សុក្រ នេះ​ថា អ្នកដំណើរ ៤០ នៃ​នាវ​កំសាន្ត Phoenix ត្រូវបាន​បញ្ជាក់​ស្លាប់ នៅក្នុង​ហេតុការណ៍​លិច​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ។​

​នាយកដ្ឋាន​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ក្រុម​សង្គ្រោះបាន​បន្ត​ស្វែងរក​ពាសពេញ​ក្នុង​សមុទ្រ នៅ​ជុំវិញ Phuket សម្រាប់​អ្នក​ដែល​នៅតែ​បាត់​ខ្លួន​ចំនួន ១៦ នាក់ ដែល​ភាគច្រើន​ជា​ជន​ជាតិចិន ខណៈ​មនុស្ស ៤៩ នាក់ ត្រូវបាន​សង្គ្រោះ ។​

​សាកសព​ត្រូវបាន​រកឃើញ​ភាគច្រើន ពុំទាន់​ត្រូវបាន​បញ្ជូន​ទៅកាន់​ច្រាំង ដើម្បី​ដឹក​ទៅកាន់​មន្ទីរពេទ្យ Vachira Phuket ។ សាកសព​ជាច្រើន​ត្រូវបាន​រកឃើញ​ជាប់គាំង​នៅក្នុង​នាវា​នោះ ។ Phoenix បាន​ដឹក​អ្នកដំណើរ ១០៥ នាក់ ក្នុងនោះ​មាន​៖ អ្នកទេសចរ​ចិន ៩៣ នាក់ , ក្រុម​សមាជិក​នាវិក ១២ នាក់ និង​មគ្គុទេសក៍​ទេសចរណ៍ ៤ នាក់ ប៉ុន្តែ ជា​អកុសល វា​ក៏បាន​លិច​នៅក្នុង​សមុទ្រ Andaman ស្ថិតនៅ​ក្បែរ Phuket កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ ៕ ឧ​ត្ត​ម (TheNation)​

spot_img
×