Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Joo Won និង “​រាជ​នី Kpop” BoA ចែក​ផ្លូវ​គ្នា​ហើយ​

spot_img

តំណាង​របស់​អ្នកសិល្បៈ​ទាំង​២ បានបញ្ជាក់​ថា គូស្នេហ៍​នេះ​បាន “​ចែក​ផ្លូវ​គ្នា​ហើយ​!” ប៉ុន្តែ​បដិសេធ​ពុំ​ផ្តល់​បន្ថែម​ព័ត៌មាន​លំអិត​ឡើយ​។​

​នៅ​ថ្ងៃ​ទី​១៣/១១ ព័ត៌មាន​ពី​តារា​សម្តែង Joo Won និង​តារា​ចម្រៀង BoA ចែក​ផ្លូវ​គ្នា​ត្រូវ​បាន​ចុះផ្សាយ​ព្រោងព្រាត ជា​ហេតុ​ធ្វើឲ្យ​ពួក​អ្នកគាំទ្រ ស្ថិតក្នុង​សភាព​ស្រឡាំងកាំង​។ ប៉ុន្មាន​នាទី​ក្រោយមក ក្រុមហ៊ុន​គ្រប់គ្រង​បានប្រកាសថា​៖ “Joo Won និង BoA បាន​ចែក​ផ្លូវ​គ្នា​ហើយ​។ ពិតជា​ពិបាក​ដឹង​អំពី​ពេលវេលា​ជាក់លាក់ ក៏​ដូច​ជា​មូលហេតុ ព្រោះថា នេះ​ជា​ជីវិត​ឯកជន​របស់​ពួកគេ​”​។​

​នេះ​ពិតជា​ព័ត៌មាន​អាប់អួរ ក្នុង​ពិភព​កម្សាន្តរ​បស់​កូរ៉េខាងត្បូង​។ គេ​នៅ​ដិតអារម្មណ៍​ថា កាលពី​ខែ ១/២០១៧ ដើមឆ្នាំ​នេះ​អ្នក​ទាំង​២​ទទួលបាន​ការគាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​មហាជន​ពួកគេ​ទាំង​២​ត្រូវបាន​វាយតម្លៃ​ថា ជា​គូព្រេង​ស័ក្តិសម ពុំ​មាន​រឿងអាស្រូវ សម្រស់ និង​ទេពកោសល្យ​លេចធ្លោរ​ដូចគ្នា​។ ពួកគេ​បាន​ស្រឡាញ់​គ្នា​តាំង​ឆ្នាំ ២០១៦ តាមរយៈ​ការណែនាំ​របស់​មិត្តភក្តិ ទាំងសងខាង ហើយក៏​មាន​ចិត្តគំនិត ចំណង់​ចំណូលចិត្ត​ស្រដៀង​គ្នា​។​

BoA ធ្វើជា MC នៃ​កម្មវិធី Produce 101 រដូវ​កាល​ទី​២
Joo Won ក្នុងពេល​សម្តែង​ភាពយន្ត​បូរាណ មុនពេល​ចូល​បម្រើ​កាតព្វកិច្ច​យោធា​

BoA (​ឈ្មោះ​ពិត Kwon Boa) ជា​តារាចម្រៀង Solo លំដាប់​ដំបូង​របស់ Kpop​។ គេ​ក៏​ឃើញ​នាង​ដើរតួ​ជា​តារា​សម្តែង​ផងដែរ​។ បន្ទាប់ពី​បង្ក​ចំណាប់អារម្មណ៍​តាមរយៈ​តួអង្គ​ក្នុង​ភាពយន្ត​ទូរទស្សន៍ My Wife’s Having an Affair this Week របស់​ស្ថានីយ៍ JTBC ដែល​ទើប​បញ្ចាំង​អំឡុង​ខែ ១០ កន្លងមក​។ ក្រៅពី​នោះ​នាង​នៅ​ជា MC របស់ Show Produce 101 រដូវ​កាល​ទី​២​។​

​ខណៈពេលដែល BoA កំពុង​មមាញឹក​នឹង​ការចូលរួម​ជាមួយ​កម្ម​វិធី​កម្សាន្ត​នានា នោះ Joo Won ត្រូវ​ផ្អាក​រាល់​សកម្មភាព​សិល្បៈ ដើម្បី​បំពេញ​កាតព្វកិច្ច​យោធា​នៅ​អំឡុង​ខែ ៥ ឆ្នាំ ២០១៧ ហើយ​ក្នុង​ជួរ​ទ័ព​លោក​កំពុង​បំពេញ​តួនាទី​ជា​អ្នកជំនួយ​ការបង្ហាត់បង្រៀន​ចំណុះ​ពល​ថ្មើ​ជើងលេខ​៣ នៅ​មូលដ្ឋាន Baek Gol ៕ សូ​យ​ន​

 

spot_img
×