Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសេដ្ឋី​អាមេរិក​ផ្ដើមគំនិត​អំពី​ដំណោះស្រាយ​សង្គ្រោះ​ក្រុមបាល់ទាត់​វ័យ​ជំទង់​

spot_img

​នៅ​យប់​ថ្ងៃទី​៦​ខែកក្កដា មហាសេដ្ឋី​អាមេរិក​Elon Musk ប្រកាសថា លោក​នឹង​ចាត់​ឱ្យ​បណ្ដា​វិស្វករ​ដែល​កំពុងធ្វើការ​នៅ​ក្រុមហ៊ុន​ពីរ​របស់ខ្លួន​នា​ប្រទេស​ថៃ​ទៅ​ជួយ​គាំទ្រ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​កំពុង​ស្ថិតនៅ​កន្លែងកើតហេតុ​។​

​កងកម្លាំង​សង្គ្រោះ​កំពុង​ជញ្ជូន​បំពង់​ធំៗ​ថូ​ល​ទៅក្នុង​ល្អាង​Tham Luang

​មហាសេដ្ឋី​រូបនេះ​បាន​សរសេរ​លើ​គណនី​Twitter របស់លោក​ថា ក្រុមហ៊ុន​Boring Co មាន​ឯកទេស​ក្នុងការ​សាងសង់​ផ្លូវ​រូង ក្រោម​ដី​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន​ទំនើប ហើយ​បច្ចុប្បន្ន​កំពុងមាន​រ៉ា​ដា​វាស់​ស្ទង់​ក្រោម​ដី​ដ៏​ទំនើប​បំផុត​។​

​ទន្ទឹម​នោះ លោក​ក៏បាន​ផ្ដើមគំនិត​សម្រាប់​ដំណោះស្រាយ​នៃ​ការរំដោះ​អ្នករងគ្រោះ​ដែលមាន​សមត្ថភាព​គឺៈ រៀបចំ​ផ្លូវ​ដឹកជញ្ជូន​ឧស្ម័ន​បង្កើតឡើង​ពី​បណ្ដា​បំពង់​ទុន​ដែល​អាច​បូម​បំប៉ោង​បាន ហើយ​ផ្ទុក​ពេញ​ដោយ​ខ្យល់​នៅ​ខាងក្នុង (​ស្រដៀង​នឹង​ផ្ទះ​ធ្វើ​ពី​ពោង​សប់​) ហើយ​នេះ​គឺជា​ច្រក​រំដោះ​យក​ក្មេង​ទាំងនោះ​ចេញ​។

​តាម​មហាសេដ្ឋី​រូបនេះ បណ្ដា​វិស្វករ​របស់លោក​ដែល​កំពុងធ្វើការ​នៅ​ក្រុមហ៊ុន​ពីរ​គឺ Boring Co និង​ក្រុមហ៊ុន​SpaceX ត្រូវមាន​វត្ត​មាននៅ​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​វាយតម្លៃ​ពី​លទ្ធភាព​សង្គ្រោះ​ដ៏​ជាក់លាក់​មួយ​។​

​ភាគី​ថៃ​នៅ​ពុំទាន់​មានប្រតិកម្ម​ផ្លូវការ​ណាមួយ​ចំពោះ​ផែនការ​របស់​មហាសេដ្ឋី​ខាងលើ​ឡើយ​៕

សូយន

spot_img
×