Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​រំញោច​យន្ដការ​គ្រា​មាន​អាសន្ន​ក្រោយ​ករណី​លិច​នាវា​នៅ​ប្រទេស​ថៃ​

spot_img

​នៅ​ថ្ងៃទី​៦​កក្កដា ក្រសួង​វប្បធម៌​និង​ទេសចរណ៍​ចិន បាន​រំញោច​វិធានការ​គ្រា​មាន​អាសន្ន​ទាក់ទង​ដល់​ករណី​លិច​នាវា​នៅ​ភូ​កេ​ត ប្រទេស​ថៃ​។​

ការសង្គ្រោះ​ជនរងគ្រោះ​ដែល​លិច​នាវា​

​សច​ក្ដី​សម្រេច​ខាងលើ ត្រូវបាន​លើកឡើង​ក្រោយ​ពេលដែល​នាវា​ដឹក​ភ្ញៀវទេសចរ​ចិន​១២៧​នាក់​បាន​ត្រូវ​ក្រឡាប់​រួច​លិច​នៅ​តំបន់​ទឹក​កួច​ក្បែរ​កោះ​ភូ​កេ​ត​កាលពី​ល្ងាច​ថ្ងៃទី​៥ ខែកក្កដា​។​

​នៅ​ល្ងាច​ថ្ងៃទី​៦​កក្កដា សមត្ថកិច្ច​ថៃ​បានប្រកាស​ជា​ផ្លូវការ​ថា គេ​បាន​រកឃើញ​សាកសព​អ្នកដំណើរ​៤០​នាក់ ហើយ​មនុស្ស​១៦​នាក់​ទៀត​កំពុង​បាត់​ខ្លួន ហើយ​ក្រៅពីនោះ​សុទ្ធសឹង​ត្រូវបាន​សង្គ្រោះ ។​

​ចិន​បាន​សំណូមពរ​ឱ្យ​ការិយាល័យ​ទេសចរណ៍​ចិន​ប្រចាំ​ប្រទេស​ថៃ​តាមដាន​ការវិវឌ្ឍ​នៃ​ស្ថានការណ៍​រុករក​ជនរងគ្រោះ​ហើយ​ត្រូវ​ជួយ​គាំទ្រ​ដល់​ពលករ​ចិន​ទាំងនោះ​ឱ្យបាន​ល្អ​។​

​តាម​ក្រសួង​វប្បធម៌​និង​ទេសចរណ៍​ចិន ឱ្យដឹងថា ភ្ញៀវទេសចរ​ចិន​ស្ទើរតែ​ទាំងអស់​ដែល​ស្ថិតនៅលើ​នាវា​ទាំងពីរ​សុទ្ធសឹងតែ​កក់​កន្លែង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។​

​តាម​ក្រសួងទេសចរណ៍​និង​កីឡា​ថៃ ពួកគេ​នឹង​អនុវត្តន៍​គោលការណ៍​ជួយ​ថ្លៃ​ព្យាបាល​អ្នករបួស​ម្នាក់​500.000 baht​បាត ហើយ​ចំពោះ​អ្នកស្លាប់​សាច់ញាតិ​ទទួលបាន​១​លាន​baht​ម្នាក់​៕

សូយន

spot_img
×