Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ប្រតិកម្ម​ដល់​ការដក​ពន្ធគយ​២៥​ភាគរយ​លើ​ទំនិញ​ ចិន​ដឹកជញ្ជូន​មក​លក់​ក្នុង​អាមេរិក​

spot_img

លោក​ប្រធានាធិបតី​អាមេរិក Donald Trump បានដាក់​កំហិត​ពន្ធគយ​២៥​ភាគរយ​លើ​ផលិតកម្ម​ចិន​ជាង​៨០០​មុខ​។ ពន្ធគយ​នេះ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ​សុក្រ​នៅ​មួយ​នាទី​ក្រោយពេល​ពាក់​កណ្តាលអធ្រាត្រ តាម​ពេលវេលា​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ដែល​ត្រូវ​នឹង​ម៉ោង​៤​និង​១​នាទី​ព្រឹក​ម៉ោង​សាកល​។​

ផលិតផល​ដែកថែប​របស់​ចិន​

ប្រទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ខ្លួន​បាន​ត្រូវ​បង្ខំ​ឱ្យធ្វើ​ការសង​សឹក​ជា​ចាំបាច់​មួយ​ប្រឆាំងនឹង​អាមេរិក នៅក្រោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដក​ពន្ធគយ​លើ​ទំនិញ​ចិន​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​។​ប្រទេស​ចិន​ក៏បាន​រិះគន់​ដល់​ការ​សម្លុត​ខាង​ពាណិជ្ជកម្ម​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ហើយ​បាន​ព្រមាន​ថា​ការដក​ពន្ធគយ​បែបនេះ​អាច​បណ្តាលឱ្យមាន​«​ចលាចល​ក្នុង​ផ្សារ​សាកល​»​។​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ព្រមាន​ថា ខ្លួន​នឹង​សងសឹក​យ៉ាងខ្លាំង​និង​ជាបន្ទាន់​ដល់​ការដក​ពន្ធគយ​ថ្មីៗ​លើ​ទំនិញ​ផលិត​ក្នុងប្រទេស​ចិន​មាន​ទឹកប្រាក់​៣៤​ពាន់​លាន​ដុល្លារ​។​

ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ភាគី​ចិន​បាន​សន្យាថា​នឹងមិន​ចាត់វិធានការ​ដកព​ន្ធ​បន្ថែម​មុនគេ​ទេ ក៏ប៉ុន្តែ​ដើម្បី​ការពារ​អត្ថប្រយោជន៍​សំខាន់បំផុត​របស់​ប្រទេស​និង​ប្រជារាស្ត្រ ចិន​បាន​ត្រូវ​បង្ខំ​ឱ្យធ្វើ​ការសង​សឹក​ជា​ចាំបាច់​៕​

សូយន

 

spot_img
×