Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹក​ថ្ងៃ​ទី​៧ កក្កដា​នេះ មាន​គណបក្ស​ចំនួន​៥ ចេញ​ឃោសនាបោះឆ្នោត , អាជ្ញាធរ​រាជធានី​ភ្នំពេញ ចេញ​សេចក្តីជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ យោគយល់​និង​បញ្ជៀ​ស​ចរាចរ បណ្តោះអាសន្ន​

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​៧ កក្កដា​២០១៨​នេះ មាន​គណបក្ស​ចំនួន​៥ ចេញ​ឃោសនាបោះឆ្នោត​នៅ​ទីតាំង​របស់​ខ្លួន​ដែល​បាន​កំណត់ ។ ពាក់ព័ន្ធ​នឹង​ប​ញ្ហ​នេះ នៅ​ថ្ងៃ​ទី​៦ កក្កដា​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ មេត្តា​យោគយល់ និង​បញ្ជៀ​ស​ចរាចរ​ជា​បណ្តោះអាសន្ន រហូត​ដល់​ក្បួន​ឃោសនា​បោះឆ្នោត​របស់​បក្ស​នី​មួយៗ​ត្រូវបាន​បញ្ចប់ ។ ដើម្បី​ធានា​ឲ្យ​បរិយាកាស​ឃោសនាបោះឆ្នោត​មាន​ភាពល្អប្រសើរ និង​ស្នើ​ភាព​គ្រប់​គណបក្ស​នយោបាយ ពិសេស​ការ​ដង្ហែ​ក្បូន​ប្រព្រឹត្តទៅ​ដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ និង​សុវត្ថិភាព សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​ការកកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ទីតាំង​ជួបជុំ និង​ខ្សែ​ផ្លូវ​ដង្ហែ មេត្តា​បញ្ចៀស​ចរាចរ​ជា​បណ្តោះអាសន្ន បើសិន​មិនចាំបាច់​ពុំ​គួរ​ធ្វើ​ដំណើរ​ទៅ​តាំង​ជួបជុំ​និង​ផ្លូវ​ដង្ហែ​របស់​គណបក្ស​ទាំងនោះ ចាប់ពី​ម៉ោង​៦ រហូត​ដល់​ក្បូន​ដង្ហែ​ត្រូវបាន​បញ្ចប់​៕ ​ ​ដោយ​៖​កូឡាប​

ខាងក្រោម​នេះ​ជា​ខ្លឹមសារ​សេចក្តីជូនដំណឹង​ទាំងស្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖

ជាតិ(wrapped)

spot_img
×