Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស​ប្រជាជន​កម្ពុជា​ក្លាយជា អនុប្រធាន គណៈកម្មាធិការ​ប្រតិបត្តិ នៃ​អង្គការ​ជា​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល អន្តរជាតិ ទទួលបន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

spot_img

​ភ្នំពេញ ​៖ គណបក្ស​ប្រជាជន​កម្ពុជា​CPP) ទើប​នឹង​បានទទួល​តួនាទី​ថ្មី​មួយទៀត នៅលើ​ឆាក​អន្តរជាតិ ដោយ​ក្លាយជា អនុប្រធាន គណៈកម្មាធិការ​ប្រតិបត្តិ នៃ​អង្គការ​ជា​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (IDC-CDI) ទទួលបន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​រសៀល ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​សេចក្តីប្រកាស​របស់ គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ថា «​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​អង្គការ​ជា​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (IDC-CDI) ដែល​បាន​ប្រារព្ធ​ធ្វើឡើង នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្រុង​ប្រ៊ុយ​ស៊ែ​ល ប្រទេស​ប៊ែល​ហ្ស៊ិក បានអនុម័ត​ជា​ឯកច្ឆ័ន្ធ ផ្តល់​តួនាទី​ជូន គណបក្ស​ប្រជាជន​កម្ពុជា ជា​អនុប្រធាន IDC-CDI ទទួលបន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​»​។​

IDC-CDI ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦១ ដែល​មាន​សមាជិក​ចំនួន​៩៤ គណបក្សនយោបាយ អង្គការ ឬ​សមាគម​នយោបាយ​មក​ពី​ទ្វីបអឺរ៉ុប អាមេរិក​ឡាទីន អាហ្វ្រិក និង​អាស៊ី​ប៉ាស៊ីហ្វិក ដែល​គំនិត និង​សកម្មភាព​របស់​ខ្លួន តម្រង់​ទិស​ដោយ​គោលការណ៍ ប្រជាធិបតេយ្យ​និយម​កណ្តាល និង​មនុស្សនិយម​។​

​សេចក្តីប្រកាស​បាន​បញ្ជាក់​ថា ជាង​មួយ​ទស្សវត្ស​មកហើយ គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គណបក្ស​នេះ​បាន​ប្រកាន់ខ្ជាប់​នូវ​តម្លៃ ប្រជាធិបតេយ្យ​និយម​កណ្តាល និង​បាន​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​គ្រួសារ IDC-CDI នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​នៅ​ក្រុង​លី​ស្បុន (Lisbon) ប្រទេស​ព័រទុយហ្កាល់ នៅ​ខែ​មេសា ឆ្នាំ​២០១៦​។​

CPP ចាត់ទុកថា នេះ​ជា​ការទទួលស្គាល់ កិច្ច​ប្រឹងប្រែង​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រួមគ្នា​ជំរុញ​តម្លៃ និង​គោលការណ៍​រួម ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅលើ​ពិភពលោក ដែល​ធ្វើឱ្យ​សង្គម​នានា មាន​ភាពយុត្តិធម៌ និង​វិបុលភាព​ជាង​មុន​។ គណបក្ស​ប្រជាជន​កម្ពុជា ជឿជាក់ថា សន្តិភាព ស្ថិរភាព មិត្តភាព និង​ទំនួល​ខុស​ត្រូវ ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ ការបញ្ចៀស​វប្បធម៌​ហិង្សា និង​ទប់ស្កាត់​អំពើ​ជ្រុលនិយម ដើម្បី​ផ្តល់​ភាព​សុខដុមរមនា​ជូន​ដល់​ប្រជាជន​យើងទាំងអស់គ្នា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×