Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់ខ្លួន​បុគ្គលិក​អង្គការ​៣​នាក់ នៅ​ខេត្ត​បាត់ដំបង ពាក់ព័ន្ធ​ការ​ចែកចាយ​ខិត្តប័ណ្ណ រូបភាព​សន្លឹក​បោះឆ្នោត ខុស​ពី​ទម្រង់​ដើម​របស់ គ​.​ជ​.​ប​, ធ្វើ​កិច្ចសន្យា​ឲ្យទៅ​ផ្ទះ​វិញ​

spot_img

​បាត់ដំបង ​៖ កងកម្លាំង​នគរបាល​ខេត្ត​បាត់ដំបង ធ្វើការ​ឃាត់ខ្លួន​បុគ្គលិក​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម (CVS) ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​ការធ្វើសកម្មភាព​ចែកចាយ​ខិត្ដប័ណ្ណ រូបភាព​សន្លឹក​បោះឆ្នោត ស្ដីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​ខុស​ពី​ទម្រង់​ដើម​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន នៅ​ល្ងាច​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ​បានឲ្យដឹងថា បុគ្គលិក​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម (CVS) ទាំង​៣​នាក់​នេះ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ រួមមាន​៖ ទី​១៖ ឈ្មោះ ប៉ែន សុ​មុនី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ប្រធាន​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម (CVS) មាន​ទីលំនៅ​ផ្ទះ​លេខ​៤៩ ផ្លូវ​២៧១ សង្កាត់​ទំនប់ទឹក ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទី​២៖ ឈ្មោះ សេក ផា​រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជា​អនុប្រធាន​អង្គការ​ស្ម័គ្រចិត្ត​ដើម្បី​សង្គម (CVS) មាន​ទីលំនៅ​ផ្ទះ​លេខ​១៨ ផ្លូវ​១៥៦ សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ ​ទី​៣៖ ឈ្មោះ ឃុន និមល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​មន្ដ្រី​ស្ម័គ្រចិត្ត​អង្គការ​ស្ម័គ្រចិត្ត ដើម្បី​សង្គម (CVS) មាន​ទីលំនៅ​ភូមិ​អ​ង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​បន្តទៀតថា ក្រោយពី​បាន​សាកសួរ​មុន​សញ្ញា​ទាំង​៣​នាក់ បាន​ឆ្លើយ​សារភាពថា ដូចខាងក្រោម​៖ ការបោះឆ្នោត និង​ធ្វើ​សកម្មភាព​ចែកចាយ​ខិត្ដប័ណ្ណ​នេះ ក្នុង​គោលបំណង​ចង់​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​បោះឆ្នោត និង​បាន​យល់ដឹង​ពី​របៀបរបប​នៃ​ការបោះឆ្នោត​។ ការបោះឆ្នោត​រូបភាព​សន្លឹកឆ្នោត ខុស​ពី​ទម្រង់​ដើម​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ការ​ចែកចាយ​ខិត្តប័ណ្ណ​នេះ មិន​បាន​រាយការណ៍ និង​សុំ​ការអនុញ្ញាត​ពី​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​។ ការបោះពុម្ព​ខិត្តប័ណ្ណ​នេះ គឺ​នៅ​ផ្ទះ​លេខ​២០១១ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ចំនួន​២,០០០​សន្លឹក​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ សមត្ថកិច្ច​ដកហូត​បា​ន​ខិត្តប័ណ្ណ​ចំនួន ១៩២៣​សន្លឹក ចំពោះ​អ្នក​ទាំង​៣​នាក់ បាន​ធ្វើ​ការអប់រំ​ធ្វើ​កិច្ចសន្យា ឲ្យ​បញ្ឈប់​សកម្មភាព និង​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្នាន​វិញ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×