Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​សម្រាប់​គម្រោង​ចំនួន ២ ដែល​មាន​ទឹកប្រាក់​១៩០ លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោក Hideaki Iwasaki នាយក​ស្តីទី​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​សម្រាប់​គម្រោង​ចំនួន ២ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ១៩០ លាន​ដុល្លារ​អាមេរិក​៖ ១) គម្រោង​ខ្សែច្រវ៉ាក់​ផលិត​កម្មប្រ​កប​ដោយ​ភាតរៈ​បរិស្ថាន និង ២) គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ​ជំហាន​ទី ៣ , នា​ព្រឹក ថ្ងៃ​សុក្រ ទី​៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់ ADB និង​មូលនិធិ​អាកាសធាតុ​បៃតង ដែល​បាន​ផ្តល់​ការជឿ​ទុកចិត្ត និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការអនុម័ត​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់​គម្រោង​ចំនួន​នេះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការអភិវឌ្ឍ​នៅ​កម្ពុជា សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​បែងចែក​ផ្លែផ្កា​នៃ​កំណើន​ប្រកបដោយ​សមធម៌​ដល់​គ្រប់​ស្រទាប់វណ្ណៈ នៃ​ប្រជាជន តាមរយៈ​ការបន្ត​ធានា​សម្រេច​ឲ្យបាន​នូវ​ចីរភាព នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង ។ ជាមួយគ្នា​នោះ ទេសរដ្ឋមន្ត្រី ក៏​បាន​ថ្លែង​អរគុណ​ចំពោះ​ក្រសួង​បរិស្ថាន និង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ចីរភាព ដែល​បាន​ផ្តល់​ការគាំទ្រ​យ៉ាង​ទាន់​ពេលវេលា​ក្នុង​សំណើសុំ​ហិរញ្ញប្បទាន សម្រាប់​គម្រោង​ខ្សែច្រវ៉ាក់​ផលិតកម្ម ប្រកប​ដោយ​ភាតរៈ​បរិស្ថាន​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​រំលឹក​ឡើងវិញ​អំពី​កិច្ចសហប្រតិបត្តិការ ADB ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សរុប​ចំនួន ២,៩៥​ប៊ី​លាន​ដុល្លារ ដោយ​គិត​បញ្ចូល​ទាំង​កិច្ចព្រមព្រៀង​ចំនួន​៥ ដែល​បាន​ចុះហត្ថលេខា​ក្នុង​ថ្ងៃនេះ ដែល​ក្នុងនោះ ឥណទាន​សម្បទាន​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​២,៤៦​ប៊ី​លាន​ដុល្លារ សម្រាប់​អនុវត្ត​កម្មវិធី និង​គម្រោង​ចំនួន​១០១ និង​ហិរញ្ញប្បទាន​ឥត​សំ​ណត​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៤៨៧​លាន​ដុល្លារ សម្រាប់​អនុវត្ត​កម្មវិធី​និង​គម្រោង​ចំនួន​៥១​។ ទាំង​នេះ​បង្ហាញ​ពី​ការប្តេជ្ញា​បន្ត​ពង្រឹង​ភាព​ជា​ដៃគូ​ក៏​រឹងមាំ​របស់ ADB ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×