Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគី​ថៃ​និង​កម្ពុជា ឯកភាពគ្នា សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាម​ផ្លូវ​ដែក​

spot_img

​ភ្នំពេញ ​៖ ភាគី​ថៃ​និង​កម្ពុជា បាន​ពិភាក្សា​គ្នា ប្រកបដោយ​ជោគជ័យ​លើ​បញ្ហា​បី​ចំណុច​ដែល​មិន​ទាន់​បាន​ឯកភាព​គ្នា​ពី​មុន​ទាក់ទង​នឹង សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាម​ផ្លូវ​ដែករ​វា​ង​ប្រទេស​ទាំង​ពីរ​។ ថ្ងៃ​សុក្រ ទី​៦ ខែកក្កដា ឆ្នាំ​២០១៨ លោក​ម ARKHOM TERMPITTAYAPAISITH រដ្ឋមន្ត្រី​នៃ​ក្រសួង​ដឹកជញ្ជូន​ថៃ បាន​ដឹកនាំ​គណៈប្រតិភូ មក​ជួប​ពិភាក្សា​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ក្រុមការងារ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ពិភាក្សា​បញ្ចប់​សេចក្តីព្រាង នៃ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាម​ផ្លូវ​ដែករ​វាង​កម្ពុជា និង ថៃ​។​

​កិច្ចព្រមព្រៀង​នេះ មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រដឹក​ជញ្ជូន​តាម​ផ្លូវ​ដែករ​បស់​ប្រទេស​ទាំង​ពីរ ដោយ​ផ្អែក​លើ​អត្ថ​ប្រយោជន៍​ទៅវិញទៅមក​។ ជា​លទ្ធផល ភាគី​ទាំងពីរ បាន​ពិភាក្សា​គ្នា ប្រកបដោយ​ជោគជ័យ និង​បាន​ឯកភាព លើ​បញ្ហា​បី​ចំណុច​ដែល​មិន​ទាន់​បាន​ឯកភាព​គ្នា​ពី​មុន​មក​។​

​លោក រដ្ឋមន្ត្រី​ថៃ បាន​ជម្រាបជូន​ផងដែរ​ថា ភាគី​ថៃ​នឹង​បន្ត​និតិ​វិធី​ផ្ទៃក្នុង​របស់​ខ្លួន ឱ្យ​បាន​លឿន ដើម្បី​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ អាច​កំណត់​កាលបរិច្ឆេទ នៃ​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​នេះ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​បន្ថែម​លើ​បញ្ហា​កិច្ចព្រមព្រៀង ដែល​បាន​ពិភាក្សា និង ឯកភាព​លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើសុំ ឲ្យ​ភាគី​ថៃ ជួយ​ផ្តល់​ដែក​រ៉ៃ សម្រាប់ សាងសង់ លើក​កម្រិត ផ្លូវដែក ដែល​មាន​ប្រវែង ៦០ គីឡូម៉ែត្រ ពី​សិរី​សោ​ភណ្ឌ ទៅ​បាត់ដំបង បន្ថែម​លើ​ការផ្តល់ជូន ខ្សែ​រថភ្លើង ១ ខ្សែ មាន​៤ ទូ (DMU) ដែល​ភាគី​ថៃ​បាន​យល់ព្រម​នា​ពេលកន្លងមក​។​

​លោក រដ្ឋមន្ត្រី​ដឹកជញ្ជូន ថៃ បាន​ទទួល​យក​សំណើ​នេះ ហើយ​បាន​ស្នើឲ្យ លោក​ទេសរដ្ឋមន្ត្រី បញ្ជូន​លិខិត​ស្នើ​សុំ​ជា​ផ្លូវការ ទៅ​ភាគី​ថៃ​៕ ​ដោយ ​៖​ កូឡាប​

 

spot_img
×