Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រក​ឃើញ​ម្ចាស់​ជ័យលាភី​ប្រឡង​ចម្រៀង​ណូ​ដូជី​ម៉ាន់​លើកទី​៩

spot_img

​ភ្នំពេញ ​៖ ស្ថានទូត​ជប៉ុន រួមសហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC) បាន​រៀបចំ​ការប្រឡង​ចម្រៀង​ណូ​ដូជី​ម៉ាន់​លើកទី​៩ សម្រាប់​សិស្ស​និស្សិត​សិក្សា​ភាសា​ជប៉ុន​នៅ​ប្រទេស​កម្ពុជា​។​

​ឆ្នាំនេះ ការប្រឡង​ចម្រៀង​ណូ​ដូជី​ម៉ាន់ បាន​ផ្លាស់ប្តូរ​ទៅ​ជា​ការប្រកួត​រវាង​សាលា និង​សាលា មិនមែន​ជា​លក្ខណៈ​បុគ្គល​ទេ ហើយ​មាន​បេក្ខជន​ចំនួន​១៧​រូប ឬ​ក្រុម មក​ពី​គ្រឹះស្ថាន​សិក្សា ឬ​សាកលវិទ្យាល័យ​ចំនួន​១០ បាន​ចូលរួម​ប្រឡងប្រជែង​ដណ្តើម​យក​ជ័យ លាភី​ជូន​សាលា​រៀងៗ​ខ្លួន កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​CJCC ក្នុង​ពិធីបុណ្យ​តា​ណា​បា​តា​។​

​ការប្រឡង​ចម្រៀង​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​បរិយាកាស​យ៉ាង​សប្បាយរីករាយ ជាមួយ​និង​អ្នកចូលរួម គាំទ្រ និង​លើកទឹកចិត្ត​ដល់​បេក្ខជន​ចំនួន​ជាង​៤០០​នាក់​។​

​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ប្រកាស​លទ្ធផល​ការប្រឡង​ចម្រៀង​ណូ​ដូជី​ម៉ាន់​លើកទី​៩​។ ស្ថានទូត​ជប៉ុន មាន​សេចក្តីសោមនស្ស​រីករាយ ជម្រាបជូន​ថា ការប្រឡង​ចម្រៀង​ណូ​ដូជី​ម៉ាន់​លើកទី​៩ បាន​ប្រព្រឹត្តិ​យ៉ាង​រលូន នៅ​ថ្ងៃ​ទី​៦ ខែកក្កដា នៅ​CJCC​។ បេក្ខជន​ប្រឡង​ទាំង​១៧​រូប ឬ​ក្រុម​បាន​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ និង​បាន​បញ្ចេញ​សមត្ថភាព​ដ៍​អស្ចារ្យ​រៀងៗ​ខ្លួន​។​

លទ្ធផល​នៃ​បេក្ខជន​ជ័យលាភី​មាន​ដូចខាងក្រោម​៖ ១- ជ័យលាភី​លេខ​១ គឺ ក្រុម​មក​ពី​សមាគម​បង្កើត​ឋានសួគ៌​កុមារ​កម្ពុជា (​ក្នុងនោះ​រួមមាន កុមារី ពេជ្រ ស្រី​យ៉ា កុមារី រ៉េត ស្រី​ចិន កុមា​រ៉ា យឿន មេសា កុមារី រ៉េត ដាវិន កុមារី ពេជ្រ ស្រី​ប៉ុច កុមារី ពេជ្រ ស្រី​ពៅ កុមារី រ៉េត ធា​វី និង​កុមារី ខន លី​ល្សា​) ២- ជ័យលាភី​លេខ​២ គឺ កញ្ញា លី សោភ័ណ្ឌ មក​ពី​សាលា​ពាណិជ្ជ​សាស្ត្រ តា​យ៉ាម៉ា​ ៣- ជ័យលាភី​លេខ​៣ គឺ លោក ញ៉ ដាំ មក​ពី​សាលា​អូ​អេស​។ យើង​សង្ឃឹមថា អ្នក​ទាំងអស់​គ្នា​រីករាយ​នឹង​ការប្រឡង​នេះ ព្រមទាំង​បង្កើន​ការចាប់អារម្មណ៍​លើ​ចម្រៀង និង​ភាសា​ជប៉ុន​។

បេក្ខជន​ជ័យលាភី​លេខ​១ ពី​ការប្រកួត​ទទួលបាន​នូវពាន​កុលាលភាជន៍ ពាន​គ្រី​ស្ទាល់ វិញ្ញាបនបត្រ និង​ម៉ាស៊ីន​Tablet មួយគ្រឿង​។ រង្វាន់​ជ័យលាភី​លេខ​២ ទទួលបាន​នូវ​វិញ្ញាបនបត្រ និង​ម៉ាស៊ីន Tablet មួយគ្រឿង ចំណែក​រង្វាន់​ជ័យលាភី​លេខ​៣ ទទួលបាន​នូវ​វិញ្ញាបនបត្រ និង​នាឡិកាដៃ​មួយគ្រឿង​។​

ការប្រលង​ចម្រៀង​ណូ​ដូជី​ម៉ាន់​ត្រូវបាន​រៀបចំឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​សិស្ស​និស្សិត​សិក្សា​ភាសា​ជប៉ុន រីករាយ​ក្នុង​ការសិក្សា​ភាសា តាមរយៈ​ការ​ច្រៀង​ចម្រៀង​ជប៉ុន​។​

​តាមរយៈ​កម្មវិធី​នេះ យើង​រំពឹងថា​ការយល់ដឹង​ពី​ប្រទេស​ជប៉ុន និង​វប្បធម៌​ជប៉ុន​ក្នុង​ចំណោម​សិស្ស​និស្សិត​សិក្សា​ភាសា​ជប៉ុន​គឺ​ត្រូវបាន​ជំរុញ​បន្ថែមទៀត​។​

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក ហូ​រីណូ​អ៊ុជី ហ៊ី​ដេ​ហ៊ីសា ដែល​អញ្ជើញ ជា​អធិបតីភាព​ក្នុង​កម្មវិធី​នេះ បាន​ថ្លែងថា ការប្រឡង​ចម្រៀង​ណូ​ដូជី​ម៉ាន់ (Nodojman) ចម្រៀង​ភាសា​ជប៉ុន ត្រូវបាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​លើកកម្ពស់​អ្នកសិក្សា ភាសា​ជប៉ុន តាមរយៈ​ការបញ្ចេញ​សំនៀង​ចម្រៀង​ភាសា​ជប៉ុន​។ លើសពីនេះ​ទៀត ការប្រឡង ក៏​មាន​គោលបំណង​ពង្រឹង​ពង្រីក​ចំណង មិត្តភាព និង​ជំរុញ​ការយល់ដឹង​អំពី​គ្នា​ទៅ​វិញ​ទៅ មក​រវាង​ប្រជាជន​ជប៉ុន និង​កម្ពុជា តាមរយៈ​ចម្រៀង​ភាសា​ជប៉ុន​នេះ​ផងដែរ​។​

​លោក ឯកអគ្គរាជទូត​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ភ្ញៀវ​កិត្តិយស និង​ក្មួយៗ សិស្ស និស្សិត ដែល​បាន​ចូលរួម​ទស្សនា​ក្នុង​ការប្រឡង​ចម្រៀង​ភាសា​ជប៉ុន បង្ហាញ​ដោយ បេក្ខជន​នូវ​ទឹកដម​សំឡេង​ពីរោះៗ​៕​ ​ដោយ​៖​កូឡាប​

spot_img
×