Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​កម្ពុជា ជួបពិភាក្សា​ជាមួយ​ភាគី​វៀតណាម បង្កើត​ប្រព័ន្ធ​ចែកចាយ​ព័ត៌មាន​ទាន់​ហេតុការណ៍​ទាក់ទង​បទល្មើស​សមុទ្រ​

spot_img

កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប្រតិភូ​អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ចំនួន ០៨​រូប ដឹកនាំ​ដោយ ឯកឧត្តម ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ និង​លោកជំទាវ បាន​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំពិភាក្សា​អំពី​ការបង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​ទាន់​ហេតុការណ៍ ស្តីពី​ការចែក​ចាយ​ព័ត៌មាន និង​ដោះស្រាយ​បញ្ហា​ដែល​កើតមានទ្បើង​លើ​ផ្ទៃសមុទ្រ រវាង​អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ជាមួយ​ទីបញ្ជាការ​តំបន់​៤ របស់​ឆ្មាំ​សមុទ្រ​វៀតណាម នៅ​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​គោលបំណង នៃ​កិច្ច​ពិភាក្សាគ្នា​នេះ ដើម្បី​ឈានទៅ​ចែករំលែក ឬ​ផ្តល់ព័ត៌មាន ទាក់ទង​បទល្មើស​ផ្សេងៗ ដែល​កើតមាន​នៅលើ​លម្ហ​សមុទ្រ រួមសហការ​គ្នា រវាង​កម្លាំង​ជំនាញ​លម្ហ​សមុទ្រ​ប្រទេស​ទាំងពីរ ចេញ​ប្រតិបត្តិការ​ចុះបង្ក្រាប អោយបាន​ទាន់ពេល និង​មាន​ប្រសិទ្ធិភាព​៕ ដោយ​៖ ដែន សីមា​

spot_img
×