Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីថ្លែងការណ៍​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ​

spot_img

​ភ្នំពេញ ​៖ សេចក្តីថ្លែងការណ៍​រប​ស់លោ​កណី សំអុល ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា ទីក្រុង​ហ្សឺ​ណែ​វ ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​នានា​ប្រឆាំង​នឹង​កម្ពុជា ដែល​ថ្លែង​ដោយ​គណៈប្រតិភូ​នៃ ប្រទេស​ជប៉ុន និង​គណៈប្រតិភូ​នៃ​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ បាន​លើក​ឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​ថា គណៈប្រតិភូ​សូមបញ្ជាក់​អះអាង​ជា​ថ្មី​ម្តងទៀត​ថា កម្ពុជា​នៅតែ​បន្ត​ការប្តេជ្ញាចិត្ត ដ៏​មោះមុត​របស់​ខ្លួន​ក្នុង​ការចូលរួម សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្រប់​យន្តការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ និង​ជា មួយ​សហគមន៍​អន្តរជាតិ ក្នុង​គោលដៅ​ដើម្បី​លើកស្ទួយ ការពារ និង​គោរព​សិទ្ធិមនុស្ស ព្រមទាំង​ដើម្បី​ជំរុញ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​នីតិរដ្ឋ​។​

​ប្រទេស​កម្ពុជា ជា​ប្រទេស​ទី​១ ដែល​បានអនុញ្ញាត​ឱ្យ​មាន​ការិយាល័យ​ឧត្តមស្នងកា​រ​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា ដែល​បាន​ដំណើរការ​យូរ​ជាងគេ ក៏ដូចជា​ការសហការណ៍ ជាមួយនឹង​អ្នករាយការណ៍​ពិសេស ប្រចាំ​ប្រទេស​ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក។​

​លើសពីនេះទៅទៀត ក្នុងនាម​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​សិទ្ធិ​ដោយ​សេរី ក្នុង​ការបោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ដែល​ខ្លួន​ពេញចិត្ត តាមរយៈ​ការបោះឆ្នោត ដោយ​សេរី​យុត្តិធម៌ និង​តាម​កាលកំណត់​ជា​ទៀងទាត់ រួមបញ្ចូល​ទាំង​ការបោះឆ្នោត ដែល​នឹង​ឈាន​មកដល់​នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ខាងមុខនេះ ដែល​មាន​ការចូលរួម​ពី​គណបក្សនយោបាយ​ចំនួន​២០ ដែល​បាន​ចុះ​ឈ្មោះ​ធ្វើ​ការប្រកួតប្រជែង​លើកលែង​តែ​គណបក្ស​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​រំលាយ​ដោយ​សាលដីកា​តុលាការ​កំពូល ដែល​មាន​លក្ខណ​:​ផ្លូវច្បាប់​សុទ្ធសាធ ហើយ​មិន​អនុញ្ញាត​ឲ្យមាន​ការប្តឹ​ង​សុំ​ជំនុំជម្រះ ករណី​ឡើងវិញ​ឡើយ ហើយ​រដ្ឋាភិបាល ឬ​គណបក្សកាន់អំណាច​មិន​មាន​តួនាទី​អ្វី​នៅក្នុង​ការអន្តរាគមន៍​ពាក់ព័ន្ធ​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ឡើយ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីថ្លែងការណ៍ សូម​អាន​នៅ​ខាងក្រោម​៖

spot_img
×