Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស​ប្រជាជន​កម្ពុជា​បើក​យុទ្ធនាការ​រក​សំឡេងឆ្នោត​ថ្ងៃ​ដំបូង​ចេញពី​កោះ​ពេជ្រ​

spot_img

​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​០៧​ខែកក្កដា ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​ដឹកនាំ​បើក​យុទ្ធនាការ​ឃោសនា​រក​សម្លេង ឆ្នោត ដោយផ្ទាល់​ក្រោម​ការចូលរួម​ពី​សមាជិក សមា ជិកា មិនតិច​ជិត ៦​ម៉ឺន​នាក់​នៅ​កោះ​ពេជ្រ​។​

នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​នេះ សម្តេច​តេជោ ហ៊ុន សែន ថ្លែង​សុន្ទរកថា​សំខាន់ៗ ក៏ដូចជា​ប្រកាស​ដាក់​ចេញ​នូវ​គោល នយោបាយ​ដឹកនាំ និង​អភិវឌ្ឍន៍​ជាតិ​សំខាន់ៗ​មួយ ចំនួន​នៅពេល​គណបក្ស​មួយ​នេះ​បន្ត​ឈ្នះឆ្នោត​ដឹក នាំ​រាជរដ្ឋាភិបាល​។​

នៅ​លើ​វេទិកា​រគ​ណះ​អធិបតីគេ​សង្កេតឃើញ​វត្តមាន​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស ,​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស និង​មាន​មន្ត្រីជាន់ខ្ពស់​បក្ស​ជាច្រើន ជាមួយ​សមាជិក​ចូលរួម​ប្រមាណ ជាង ៥​ម៉ឺន​នាក់ ។​

គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​បើក​រួចហើយ ផែន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ ក្រសួង​ស្ថាប័ណ្ឌ​នឹង​ចាប់ផ្តើម​ហែ​ទៅកាន់​គោលដៅ​តាម​ខណ្ឌ​នី​មួយៗ​ផងដែរ​។ ក្រៅ​ពី​ការបើក​យុទ្ធនាការ​រក​សម្លេងឆ្នោត​ទ្រង់ទ្រាយ​ធំ​ក្នុង​រាជធានី​ភ្នំពេញ​ហើយ​នោះ គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល ក៏​នឹង​មាន​ការបើក​យុទ្ធនាការ​នៅតាម​ខេត្ត​នានា​ផងដែរ​។​

គួរបញ្ជាក់​ថា យុទ្ធនាការ​ឃោសនា​រ​សម្លេង ឆ្នោត​នេះ មាន​រយៈពេល​២០​ថ្ងៃ ដែល​ចាប់ផ្តើម​ពី​ថ្ងៃស្អែក​នេះ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា​។ ក្រៅ​ពី​ការបើក​យុទ្ធនាការ​ឃោសនា រក​សំឡេងឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃស្អែក​នេះ ក៏​នឹង​ធ្វើ​ពិធី​អបអរសាទរ​ខួប​៦៧​ថ្ងៃ​កំណើត​របស់​ខ្លួន​ផងដែរ​។​

ជាមួយគ្នា​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ប្រារព្ធ​ខួប​លើក​ទី ៦៧ ថ្ងៃ​បង្កើត​គណៈបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ។ គណបក្ស​ប្រជាជន​កម្ពុជា មាន ឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្ដន៍​ខ្មែរ បាន​បដិសន្ធិ​ឡើង​នៅ​ថ្ងៃ​ទី ២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយ​មាន​ប្រភព​ពី​ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា ប្រឆាំង​ពួក​អាណានិគមនិយម​ដើម្បី​ឯករាជ្យ​ជាតិ​។​

ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់ឧ​ប ស​គ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​សង្គម​៕ ​ដោយ​៖​កូឡាប​

      

spot_img
×