Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវកិត្តិសង្ហហបណ្ឌិត ម៉ែន សំអន និង លោក​ម៉ឹង សំផន​ដឹកនាំ​មាជិក សមាជិកា CPP ជាង​១​ម៉ឺន​នាក់ ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត ពី​ក្រុង​ស្វាយរៀង ទៅ​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​

spot_img

​ស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក​លោក​ជំទាវ ម៉ែន​សំអន ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង​និង​លោក ម៉ឹង សំផន អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ដឹកនាំ​សមាជិក សមាជិកា ជាង​១​ម៉ឺន​នាក់ ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត សម្រាប់​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ចេញពី​ទី​ស្នាក់​ការ​ធំ​នៅ​ក្រុង​ស្វាយរៀង​ឆ្ពោះ ទៅ​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​។​

​ថ្លែង​នៅក្នុង​ពិធី​នេះ លោក ម៉ឹង សំផន បាន​អំពាវនាវ​ឱ្យ​សមាជិក​បក្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ខេត្ត​ស្វាយរៀង ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី​២០ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៦ និង​អាណត្តិ​ជា​បន្តបន្ទាប់​ទៀត ក្នុង​ការទទួល​បាន​កា​រ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​។​

​ជាមួយគ្នា​នឹង​ការបើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ទី​ដំបូង សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ជូន​ជនរួមជាតិ និង​សុំ​ការគាំទ្រ​ពី​ជនរួមជាតិ​លើ «​កម្មវិធី​នយោបាយ សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៨​-២០២៣» ដែល​ជា​ត្រីវិស័យ​សម្រាប់​ទម្រង់​ទិស​សកម្មភាព​របស់​គណ​បក្ស ក្នុង​ការបន្ត​បំពេញ​ភារកិច្ច​ច​បម្រើ​ជាតិ និង​ប្រជាជន រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​។ កម្មវិធី​នយោបាយ​នេះ បាន​កំណត់​គោលដៅ​ធំៗ ជា​យុទ្ធសាស្ត្រ ដូចខាងក្រោម​៖

​ទី​១៖ គោរព និង​ការពារ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​របបរាជានិយម និង​រាល់​សមិទ្ធផល​របស់​ជាតិ​ឱ្យបាន​គង់វង្ស​ស្ថិត​ស្ថិរ​ជា​និរន្តរ៍ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការគោរព​សិទ្ធិមនុស្ស​។​

​ទី​២៖ ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​សន្តិភាព​យ៉ាងរឹងមាំ មិន​ឱ្យ​កម្លាំង​ណាមួយ​មក​រំលោភ​បំពាន និង​បំផ្លាញ​បានឡើយ ប្រឆាំង​ដាច់ខាត​ការជ្រៀតជ្រែក​របស់​បរ​ទេស ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

​ទី​៣៖ កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ដ៏​រឹងមាំ និង​ជឿ​លឿន​ដោយ​ផ្អែកលើ​ច្បាប់ ធានា​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​សម្រាប់​ពលរដ្ឋ​គ្រប់រូប ពលរដ្ឋ​ម្នាក់ៗ មាន​សិទ្ធិ​ពេញលេញ និង​មាន​ភារកិច្ច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការកសាង និង​ការពារ​មាតុភូមិ​។​

​ទី​៤៖ បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា និង​កាន់តែ​មាន​មូលដ្ឋាន​រឹងមាំ ដែល​ធានា​ឱ្យ​ប្រជាជន​មាន​ជីវភាព​រស់​នៅ​យ៉ាង​សមរម្យ ថ្លៃថ្នូរ ដោយ​ចាក​ផុត​ពី​ភាពក្រីក្រ​, ពី​គ្រោះ​អវិជ្ជា​, ពី​ជំងឺ​តម្កាត់​នានា​, ពី​ការកេងប្រវ័ញ្ច និង​អំពើ​ហិង្សា​គ្រប់​រូបភាព​។​

​ទី​៥៖ ពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិ​បបត្តិ​ការល្អប្រសើរ រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​គ្រប់​ប្រទេស និង​អង្គការ​អន្តរជាតិ​នានា ដើម្បី​ជម​រុញ​ការអភិវឌ្ឍ​ប្រទេស និង​បង្កើន​ការចូលរួម​យ៉ាង​សកម្ម​របស់​កម្ពុជា ក្នុង​បុព្វហេតុ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ភព​លោក​។​

​សូមបញ្ជាក់​ថា យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​នេះ មាន​រយៈពេល​២០​ថ្ងៃ ដែល​ចាប់ផ្តើម​ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា​។ ក្រៅ​ពី​ការបើក​យុទ្ធនាការ​ឃោសនា រក​សំឡេងឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា នៅថ្ងៃនេះ ក៏​នឹង​ធ្វើ​ពិធី​អបអរសាទរ​ខួប​៦៧ ថ្ងៃ​កំណើត​របស់​ខ្លួន​ផងដែរ​។ គណបក្ស​ប្រជាជន​កម្ពុជា មានឈ្មោះ​ដើម​ថា «​បក្ស​ប្រជាជន​បដិវត្ដន៍​ខ្មែរ​» បាន​បដិសន្ធិ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយ​មាន​ប្រភព​ពី​ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា ប្រឆាំង​ពួក​អាណានិគមនិយម​ដើម្បី​ឯករាជ្យ​ជាតិ​។​

​ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។​

​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ត្រូវ​ធ្លាក់​ក្នុង​គ្រោះមហន្ដរាយ​ប្រល័យពូជសាសន៍ ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​បង្ក​ឡើង​ចាប់ពី​ខែ​មេសា ឆ្នាំ​១៩៧៥ គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​កម្លាំង​នយោបាយ​តែមួយគត់ ដែល​បាន​ក្រោកឈរ​តស៊ូ ហើយ​បាន​ប្រមូលផ្ដុំ​រាល់​កម្លាំង​ស្នេហា​ជាតិ បង្កើតឡើង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​បំផុស និង​ដឹកនាំ​ចលនា​ប្រជាជន​នៅ​ទូទាំង​ប្រទេស វាយ​ផ្ដូលរំលំ​របប​ដ៏យង់​ឃ្នង​នេះ​៕ វ៉ៃកូ​

 

spot_img
×