Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុតរន្ធត់ណាស់! ពេល​លឺ​ប្រធាន​ក្រុម​នាវា​ប្រាប់ថា Phoenix លិច ដោយសារ​រលក​វាយប្រហា​រ​ដ៏​សាហាវ​កម្ពស់​រហូតដល់​…. ម៉ែត្រ​

spot_img

​ប្រធាន​ក្រុម​នៃ​នាវា​កំសាន្ត Phoenix បាន​អះអាងថា រលក​កម្ពស់​រហូតដល់ ៤ ទៅ ៥ ម៉ែត្រ បាន​វាយប្រហារ​ទូក ហើយ​បណ្តាលឱ្យ​វា​លិច​តែម្តង ។​ ​លោក Somjing Boontham បាន​និយាយថា នាវា Phoenix បាន​កំពុង​ដឹក​អ្នកដំណើរ ១០៥ នាក់ ដែល​ក្នុងនោះ​ភ្ញៀវទេសចរ ៩៣ នាក់​, សមាជិក​នាវិក ១២ នាក់ និង​មគ្គុទេសក៍​ទេសចរណ៍​ចំនួន ៤ នាក់ ។​

«​កាលពី​ថ្ងៃទី​៥ កក្កដា យើង​ចាក​ចេញពី​កំពង់ផែ Chalong Pier នៅវេលា​ម៉ោង ៩ ព្រឹក ឆ្ពោះទៅកាន់​កោះ Racha ។ បន្ទាប់​នោះ យើង​កំពុងធ្វើដំណើរ​វិលត្រឡប់​មក​កំពង់ផែ Chalong វិញ នៅវេលា​ម៉ោង ៤ និង ៣០ នាទី ល្ងាច ។ នៅពេល​យើង​បានមក​ជិត Mong Cape ចម្ងាយ​ប្រហែល ២ ម៉ៃ​ល៍ ពី​កោះ Hei ស្រាប់តែ​រលក​ធំៗ​កម្ពស់ ៤ ទៅ ៥ ម៉ែត្រ បាន​វាយប្រហារ​ផ្អែក​ខាងមុខ​ទូក​របស់​យើង​តែម្តង ។ ទឹកសមុទ្រ​បាន​ជន់​លិច​ខាងក្នុង​នាវា ហើយ​ការបូមទឹក​ចេញពី​ក្នុង​ទូក​ពុំបាន​លឿន​ទាន់ពេលវេលា ដែលជា​ហេតុ​ធ្វើ​ឲ្យ​ទូក​ចាប់ផ្តើម​លិច​សន្សឹមៗ​តែម្តង​» ។​

«​ខ្ញុំ​បានស្នើ​ដល់​អ្នកដំណើរ​ទាំងអស់ ឲ្យ​គ្រប់គ្រង​អាវ​ពោង​សង្គ្រោះ​ជីវិត​របស់​គ្នា ដើម្បី​ធានា​សុវត្ថិភាព​បណ្តោះអាសន្ន ។ ទូក liferaft ២​គ្រឿង ត្រូវបាន​ដាក់ពង្រាយ ខណៈ​ទូក​នា​សាទ​នៅក្បែរនោះ​ជាច្រើន​គ្រឿង ត្រូវបាន​ទាក់ទង​ឲ្យ​ជួយសង្គ្រោះ បន្ទាប់ពី​ទូក​របស់​យើង​បាន​លិច​ចូល​សមុទ្រ​យ៉ាង​លឿន ។ យើង​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ឲ្យ​អ្នកដំណើរ​ស្ងប់ស្ងាត់ និង​រក្សា​ពួកគេ​ឲ្យ​មាន​សុវត្ថិភាព ក្នុងអំឡុងពេល​កំពុង​មាន​ភាពវឹកវរ​» ។​

«៥១ នាក់ ក្នុងចំណោម​អ្នកដំណើរ​ទាំងអស់ ត្រូវបាន​សង្គ្រោះ​ដោយ​ទូក Pattana 11 និង​ទូក​នេសាទ ១២ គ្រឿង ។ ចំណែក​អ្នកដំណើរ​ដទៃទៀត ខ្ញុំ​មិន​ប្រាកដថា​តើ​ពួកគេ​ត្រូវបាន​ជួ​យស​ង្រោះ​ដោយ​ទូកដ​ទៃទៀត ព្រោះ​វា​ងងឹត​ខ្លាំងពេក ហើយ​ស្ថានភាព​អាកាសធាតុ​ក៏​អាក្រក់​ខ្លាំង​បំផុត​ផងដែរ ខណៈពេល​នោះ​» ៕ ឧ​ត្ត​ម​

  

spot_img
×