Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​លោក អ៊ួ​ន ឈិន លួច ដំឡើង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ​អាស៊ីសេរី នៅ​សណ្ឋាគារ​ម៉ា​រ៉ា​ឌី ដោយ​ខុសច្បាប់​

spot_img

ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ ធ្វើការ​ឃាត់ខ្លួន​លោក អ៊ួ​ន ឈិន ជា​បុគ្គលិក​វិទ្យុ​អាស៊ីសេរី និង​ជា​អ្នកយកព័ត៌មាន​កាលពី​ម៉ោង​ជិត​៧​យប់​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ខណៈ​កំពុង​លួច​ដំឡើង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ​អាស៊ីសេរី​នៅ​សណ្ឋាគារ​ម៉ា​រ៉ា​ឌី​ដោយ​ខុសច្បាប់​ហើយ​បញ្ជូន​ភ្លាមៗ​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ម្នាក់​ឈ្មោះ លោក អ៊ួ​ន ឈិន នៅ​ចំណុច​បន្ទប់​E04 ជាន់​ទី​៧ នៃ​សណ្ឋាគារ​ម៉ារ​ឌី ក្បែរ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ក្រោម​បទ​សង្ស័យ​ដំឡើង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ខុសច្បាប់​។ ការឃាត់ខ្លួន​បុគ្គលិក​វិទ្យុ​អាស៊ីសេរី រូបនេះ ធ្វើឡើង​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ុំ សុ​ភ័​ក្រ និង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​និង​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ណ្ឌ ។​

​លោក​អធិការ​ប៉ូលិស​ខណ្ឌមានជ័យ​បានបញ្ជាក់​ឲ្យ​ដឹងថា លោក អ៊ួ​ន ឈិន ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ភ្លាមៗ​ផងដែរ ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​ផ្សេងៗ ក្រោយ​រកឃើញថា អ៊ួ​ន ឈិន បានរៀបចំ​ដំឡើង​បន្ទប់​ផ្សាយ​ចេញពី​ទីតាំង​សណ្ឋាគារ​ម៉ារ​ឌី ដោយ​ខុសច្បាប់ ប៉ុន្តែ​មិនទាន់​ដំណើរការ​។ លោក​អធិការ​បញ្ជាក់​បន្ថែមថា​៖ នៅ ថ្ងៃទី​១៥ ខែវិច្ឆិកា សមត្ថកិច្ច​នឹង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​កោសល្យវិច័យ​លើ​ភស្តុតាង ដែល​បាន​រកឃើញ​នៅ​ល្ងាច​ថ្ងៃទី​១៤​វិច្ឆិកា​នេះ​។​

​គួរ​បញ្ជាក់ដែរថា​៖​កន្លងមក​វិទ្យុ​អាស៊ីសេរី បានសម្រេច​ចិត្ត​ផ្អាក​ដំណើរការ​ការិយាល័យ​ព័ត៌មាន​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×