Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបកប្រែ​កូរ៉េ​បញ្ចេញ​ហេតុផលដែល​លោក Trump ពិបាក​ក្នុង​ការបកប្រែ ព្រោះ «​សម្លេង​ស្តាប់​ដូច​កូនក្មេង​មេ​តេ្ត​យ្យ​» (វីដេអូ)

spot_img

​អតីត​អ្នកយកព័ត៌មាន​របស់ SBS ដែល​បច្ចុប្បន្ន​ជា​អ្នកបកប្រែ​ម្នាក់ កាលពីពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា មនុស្ស​ដែល​ពិបាក​បំផុត​ដែល​នាង​បាន​បកប្រែ គឺ​លោក​ប្រធានាធិបតី Donald Trump ។​

​យោងតាម AllKpop នាង Ahn Hyun-mo អាយុ ៣៤ ឆ្នាំ បានបង្ហាញ​ខ្លួន​ជា​ភ្ញៀវ​ក្នុង​កម្មវិធី “Happy Together 3” របស់​ប៉ុស្តិ៍ KBS កាលពី​ថ្ងៃទី​៥ ខែកក្កដា ហើយ​ត្រូវបាន​ចូលរួម​ដោយ Park Kyung Lim, Jessi និង Kim JiHye ផងដែរ ។​

Ahn Hyun-mo ដែល​ទទួល​បានការ​ចំណាប់អារម្មណ៍ នៅលើ​អ៊ិន​ធឺ​ណិ​ត សម្រាប់​ជំនាញ​បកប្រែ​ដ៏​រលូន​របស់​នាង ពី​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន នៅក្នុង​ឧស្សាហកម្ម​កំសាន្ត ត្រូវបាន​សួរ​អំពី​បទពិសោធន៍​មួយចំនួន​របស់​នាង ក្នុងនាម​ជា​អ្នកបកប្រែ​មួយរូប ។​

​នាង​បាន​និយាយ​នៅពេល​សួរថា​តើ​នាង​មានការ​លំបាក​ខ្លាំង​ទេ ក្នុងការ​បកប្រែ​ពាក្យ​តារាចម្រៀង​ប៉ុប​អាមេរិក នៅក្នុង​កម្មវិធី Billboard Music Awards 2018 នៅ​ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅនេះ ឲ្យ​ដឹងថា​៖ «​ខ្ញុំ​មិនមាន​ការលំបាក​ច្រើន​ទេ ក្នុងអំឡុងពេល ‘BBMA’ ។ ប៉ុន្តែ ខ្ញុំ​ពិតជា​មានការ​លំបាក​នៅ​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាមេរិក – កូរ៉េខាងជើង​» ។​

​នាង​បាន​ពន្យល់​នៅលើ​កម្មវិធី​ដោយ​ផ្តល់​ឧទាហរណ៍​ដូចជា​ពាក្យ “​ដ៏​អស្ចារ្យ​” និង “​ជាច្រើន​ទៀត​” ថា​៖ «​ខ្ញុំ​បាន​បកប្រែ​ឲ្យ​លោក Trump ច្រើនដង ។ គាត់​ប្រើពាក្យ​ដដែលៗ​ម្តង​ហើយ​ម្តងទៀត​» ។

«​ប្រសិនបើ​អ្នកបកប្រែ បកប្រែ​ដោយផ្ទាល់ នោះ​គាត់​នឹង​ស្តាប់ទៅ​ដូច​កូនក្មេង​អីចឹង ។ ដូច្នេះ ខ្ញុំ​ព្យាយាម​ផ្លាស់ប្តូរ​ពាក្យ​ដូចជា ‘fabulous’, ‘good’, ‘fantastic’” (​សម្រាប់​រាល់ពេល​ដែល​គាត់​និយាយថា ‘great’) ។​

​កាសែត​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា Ahn Hyun-mo បានផ្តល់​ជំនាញ​បកប្រែ​របស់​នាង នៅក្នុង​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ ២០១៨ ៕ ចន្ទី​

spot_img
×