Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ថ្ងៃ​បើកឆាក​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​លោក​ឃួង ស្រេង ដឹកនាំ​មហាជន​និង​ក្រុម​យុវជន​រាជធានី យ៉ាង​គគ្រឹកគគ្រេង​

spot_img

​ភ្នំពេញ ៖ ក្នុង​ថ្ងៃ​បើកឆាក​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ជាមួយ​និង​ការ​ប្រារព្ធ​ខួប​ទី​៦៧ នៃ​ខួបកំណើត​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​ជួបជុំ​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង សន្និសីទ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្រោម​វត្តមាន​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​សមាជិក​ចូលរួម​ប្រមាណ​ជាង ៦ ម៉ឺន​នាក់ មកពី​១២​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​។​

​កម្មវិធី បើក​យុទ្ធនាការ​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​នេះ​បាន​ចាប់ផ្តើម​ឡើង​នៅ​ម៉ោង ៧ ព្រឹក ហើយ​នៅ​ម៉ោង ៩ ក្បួន​ឃោសនា​ក៏​បាន​ចេញដំណើរ​ពី​កោះ​ពេជ្រ​ដោយ​ប្រើប្រាស់​រថយន្ត ១.៧២០ គ្រឿង ម៉ូតូ ១៤.៤០០​គ្រឿង ដោយ​ចេញ​ពី​កោះ​ពេជ្រ​បំបែក​ទៅ​តាម​ខណ្ឌ​រៀងៗ​ខ្លួន​។​

​ដោយឡែក​សម្រាប់​លោក​ឃួង ស្រេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មហាជន​និង​ក្រុមយុវជន​រាជធានី​យ៉ាង​គគ្រឹកគគ្រេង ដោយ​ចេញ​ពី​កោះ​ពេជ្រ​នៅ​ម៉ោង​៩​ព្រឹក ឆ្ណោះ​មក​កាន់​ផ្លូវ​ព្រះ​ស៊ី​សុ​វត្តិ មកក្រោម​ស្ពាន​ជ្រោយចង្វា បត់​ឡើង​មក​រង្វង់​មូល​គួច​កាណុង បត់​មក​ផ្លូវ​៧០ និង​ផ្លូវ​២៧៣​ទំនប់ទួលគោក បន្ត​ឡើង​មក​ផ្លូវ​៥១៦ មក​កាន់​ផ្លូវ​៣៣៧ បត់​មក​ផ្លូវ​៥៩៨ រួច​បត់​ស្តាំ​មក​កាន់​ផ្លូវ​១៩៨៦ ទើប​បត់​ឆ្វេង​មក​ផ្លូវ​ហាណូយ ឆ្លងកាត់​ក្រោម​ស្ពាន​អាកា​សដី​ហុយ មក​ផ្លូវ​ណត​ប្រី​ត ឆ្លង​មក​ផ្លូវ​ទ្រង់មាន ទើប​បន្ត​បទ​ស្តាំ​ទៅឡើង​ផ្លូវ​ចោម​ចៅ​ហៅ​ផ្លូវ​វេ​ង ស្រេង ឆ្ពោះ​ទៅ​រង្វង់​មូល​ចោមចៅ រួច​បន្ត​ទៅ​ផ្លូវ​ជាតិ​លេខ​៤ រួច​បទ​ទៅ​ផ្លូវ​កប់​ស្រូវ បញ្ចប់​កម្ម​វិធី​តែ​ម្តង​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×