Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រុសៗ បើ​ជួប​ស្ត្រី​ម្នាក់​នេះ​លើកដំបូង ដឹង​តែ​ពួកគេ​រត់​ហើយ ដោយ​ហេតុផល​មួយ​នេះ​

spot_img

​ស្ត្រី​ម្នាក់​ឈ្មោះ Nova Galaxia តែងតែ​ត្រូវបាន​គេ​យល់​ត្រឡំ​ថា​នាង​ជា​មនុស្ស​ប្រុស ដោយសារតែ​ ​នាង​មាន​ពុកមាត់​ដុះ​យ៉ាង​ក្រាស់​មនុស្ស​ប្រុស​ដែរ​។​

​ដោយសារ​មុខមាត់​មាន​សភាព​ដូច្នេះ វា​ធ្វើឲ្យ​នាង​ពិបាកចិត្ត និង​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​សោះ ហើយ​នាង​មិន​ហ៊ាន​ស្រឡាញ់​នរណា គេ​សោះ ដោយសារ​មនុស្ស​គ្រប់គ្នា​តែងតែ​រត់ នៅពេល​ជួប​នាង​​ជា​លើកដំបូង​។​

Nova Galaxia មាន​វ័យ ២៦​ឆ្នាំ ហើយ​នាង​រស់​នៅក្នុង​រដ្ឋ Virginia សហរដ្ឋ​អា​មេ​រិច​។ នាង​គឺជា​​មនុស្ស​ស្រី​ធម្មតា​ដូច​គេ​ដូច​ឯង​ដែរ ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​នាង​ខុសប្លែក​ពី​ស្រី​ដទៃ​ទាំងស្រុង​នោះ​គឺថា​​នាង​មាន​ពុកមាត់​ខ្មៅ ដ៏​ក្រាស​ដូច​បុរស​។​

​នាង​កើត​ជំងឺ​ចម្លែក​ម្យ៉ាង ហើយ​ជំងឺ​នោះ​ពិតជា​កំរ​កើតមាន​ណាស់ ដែល​វា​បណ្តាលឲ្យ​មាន​រោម​ដុះ​​លើ​មុខ​របស់​នាង​យ៉ាង​ក្រាស់​។​

​នៅពេល​នាង​កើត​ជំងឺ PCOS ជា​លើកដំបូង នាង​តែងតែ​ប្រើប្រាស់​ឡា​ម​ដើម្បី​កោរ​វា​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ក្រោយមក​នាង ក៏​ឈប់​កោរ​វា​ទៀត ហើយ​សម្រេច​ចិត្ត​រស់នៅ​តាម​ដំណើរ​របស់​វា​៕ សុភ័ក្ត្រ

​ប្រភព​៖ Feedytv

  0

0

spot_img
×