Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យ​ណាស់​! ស្ត្រី​ម្នាក់​នេះ​យក​ខ្លួន​ទៅ​ពាំង​ការពារ​កូន​អាយុ ២​ឆ្នាំ ដើម្បី​កុំឲ្យ​ឆ្កែ​ខាំ​ (មានវីដេអូ)

spot_img

​​ស្ត្រី​ម្នាក់​រស់​នៅក្នុង​រដ្ឋ​កាលីហ្វ​ញ៉ា បានទទួល​ការសរសើរ​ទូទាំងប្រទេស ដោយសារ​តែ​ទង្វើ​ដ៏​ក្លាហាន​​របស់គាត់ ដោយ​គាត់​បាន​យក​ខ្លួន​ទៅ​ពាំង​ការពារ​កូន​ប្រុស​អាយុ ២​ឆ្នាំ​របស់​ខ្លួន ខណៈពេលដែល​​ឆ្កែ ២​ក្បាល​ ព្យាយាម​វាយប្រហារ​លើ​កូន​របស់​គាត់ នៅ​នឹង​មុខ​ផ្ទះ​ពួកគេ​តែម្តង​។​

​បើ​តាម​វីដេអូ​ដែល​ចាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព បានបង្ហាញ​ថា ស្ត្រី​ជា​ម្តាយ​បាន​ព្យាយាម​ការពារ​​ជីវិត​កូន​ពី​ការ​ខាំ​ញាំញី​របស់​ឆ្កែ​កាយ​សាហាវ ២​ក្បាល នៅ​ខាង​ក្រៅ​របង​ផ្ទះ​ពួកគេ​។​

​នៅពេលដែល​ឆ្កែ​ព្យាយាម​វាយប្រហារ​លើ​កុមារ​តូច​នោះ ស្ត្រី​ជា​ម្តាយ​បាន​ចាប់​កូន​គាត់ និង​អោប​ក្មេង​យ៉ាង​ជាប់ រួច​រត់​ទៅ​មុខ​ខ្លោង​ទ្វារផ្ទះ ប៉ុន្តែ​នៅពេល​ទៅដល់​មុខ​ក្លោងទ្វារ ស្ត្រី​នោះ​​ទំនង​ជា​ពិបាក​យក​សោរ​ទៅ​ចាក់ ព្រោះ​អាល័យតែ​ការពារ​កូនប្រុស​របស់​ខ្លួន​។​

​ជា​សំណាងល្អ​ដែរ មាន​អ្នកជិតខាង ២​នាក់​បានលឺ​សំរែក​ស្រែកយំ​របស់គាត់ ហើយ​មាន​ស្ត្រី​ម្នាក់​បាន​​មក ដោយ​មាន​កាន់តំបង​ផងដែរ និង​ព្យាយាម​វាយ​ឆ្កែ​ឲ្យ​រត់​ចេញ​ឆ្ងាយ​។ ស្ត្រី​នោះ និង​កូន​របស់​គាត់​​ក៏​អាច​ចូល​ក្នុង​ផ្ទះ​បាន​។​

​ក្មេង​ប្រុស​នោះ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជា​បន្ទាប់ បន្ទាប់​ពី​ម្តាយ​វា​បាន​ហៅ​ទូរស័ព្ទ​ទៅ​​កាន់​លេខ​សង្គ្រោះបន្ទាន់​។ ក្មេង​ប្រុស​នោះ រងរបួស​នៅ​លើ​ថ្ពាល់​ខាងស្តាំ និង​មាន​ស្នាម​ខាំ​នៅ​លើ​ជើង​​ផងដែរ​៕ សុភ័ក្ត្រ

​ប្រភព​៖ Feedytv

 

spot_img
×