Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​មេខ្លោង​ចែកចាយ​ថ្នាំញៀន​១​គីឡូក្រាម​

spot_img

​ស្ទឹងត្រែង ​៖ បុរស​ម្នាក់ ជា​មេខ្លោង​ជួញដូរ​និង​ចែកចាយ​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់​ជាង​១​គីឡូក្រាម ត្រូវ​បាន​កងកម្លាំង​ជំនាញ​ម្លាំង​ជំនាញ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង សហការ​ជាមួយ​កម្លាំង ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ និង​កម្លាំង​អធិការ​ស្រុក​ឆ្លូង បង្ក្រាប​បទល្មើស​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច តាម​ដង​ផ្លូវជាតិ​លេខ​៧៣ ស្ថិតក្នុង​ភូមិ​ព្រែក​តាអាំ ឃុំ​បុស​លាវ ស្រុកចិត្ត្រ​បូរី ខេត្ត​ក្រចេះ​។

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​នោះ​មានឈ្មោះ ភី​ន រិទ្ធ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​អាយុ​៤១​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ថ្មី ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ប្រតិបត្តិការ​ខាងលើនេះ បាន​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ និង​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​ខេត្ត​ទាំង​២​ផងដែរ​។​

​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុតាង គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ICE) ចំនួន​១​កញ្ចប់​ធំ ស្មើ​ទម្ងន់ ១​គី​ឡូ​០៣២,៦​ក្រាម ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿង​ទៅ​តុល​ការ​តាម​នីតិវិធី ៕  ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×