Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក សៅ សុ​វណ្ណី ដឹកនាំ​មាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ជិត​៣​ពាន់​នាក់ ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក សៅ សុ​វណ្ណី អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​រំដួល និង​ជា​ប្រធាន​​​ក្រុមការងារ​ចុះជួយ​ឃុំ​ថ្នា​ធ្នង់​ស្រុក​រំដួល ខេត្ត​ស្វាយរៀង បាន​ដឹកនាំ​សមាជិក សមាជិកា ជិត​៣​ពាន់​នាក់ ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត សម្រាប់​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ ស្រុក​រំដួល ខេត្ត​ស្វាយរៀង​។​

​នៅក្នុង​ពិធី​នេះ លោក សៅ សុ​វណ្ណី បាន​អំពាវនាវ​ឱ្យ​សមាជិក​បក្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ខេត្ត​ស្វាយរៀង ទៅ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី​២០ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៦ និង​អាណត្តិ​ជា​បន្តបន្ទាប់​ទៀត ក្នុង​ការទទួល​បាន​កា​រ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​។​

​ជាមួយគ្នា​នឹង​ការបើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ដំបូង សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ជូន​ជនរួមជាតិ និង​សុំ​ការគាំទ្រ​ពី​ជនរួមជាតិ​លើ «​កម្មវិធី​នយោបាយ សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៨​-២០២៣» ដែល​ជា​ត្រីវិស័យ​សម្រាប់​ទម្រង់​ទិស​សកម្មភាព​របស់​គណ​បក្ស ក្នុង​ការបន្ត​បំពេញ​ភារកិច្ច​ច​បម្រើ​ជាតិ និង​ប្រជាជន រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​។​

សូមបញ្ជាក់​ថា យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​នេះ មាន​រយៈពេល​២០​ថ្ងៃ ដែល​ចាប់ផ្តើម​ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា​។ ក្រៅ​ពី​ការបើក​យុទ្ធនាការ​ឃោសនា រក​សំឡេងឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា នៅថ្ងៃនេះ ក៏​នឹង​ធ្វើ​ពិធី​អបអរសាទរ​ខួប​៦៧ ថ្ងៃ​កំណើត​របស់​ខ្លួន​ផងដែរ​។ គណបក្ស​ប្រជាជន​កម្ពុជា មានឈ្មោះ​ដើម​ថា «​បក្ស​ប្រជាជន​បដិវត្ដន៍​ខ្មែរ​» បាន​បដិសន្ធិ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយ​មាន​ប្រភព​ពី​ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា ប្រឆាំង​ពួក​អាណានិគមនិយម​ដើម្បី​ឯករាជ្យ​ជាតិ​។​

​ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។​

​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ត្រូវ​ធ្លាក់​ក្នុង​គ្រោះមហន្ដរាយ​ប្រល័យពូជសាសន៍ ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​បង្ក​ឡើង​ចាប់ពី​ខែ​មេសា ឆ្នាំ​១៩៧៥ គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​កម្លាំង​នយោបាយ​តែមួយគត់ ដែល​បាន​ក្រោកឈរ​តស៊ូ ហើយ​បាន​ប្រមូលផ្ដុំ​រាល់​កម្លាំង​ស្នេហា​ជាតិ បង្កើតឡើង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​បំផុស និង​ដឹកនាំ​ចលនា​ប្រជាជន​នៅ​ទូទាំង​ប្រទេស វាយ​ផ្ដូលរំលំ​របប​ដ៏យង់​ឃ្នង​នេះ​៕​ វ៉ៃកូ​

 

spot_img
×