Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់ខ្ជាប់​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ ខិតខំ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យមាន​កំណើន​ខ្ពស់​

spot_img

ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អរគុណ បងប្អូន​ជនរួមជាតិ កូន​ក្មួយ​យុវជន ព្រមទាំង​សមាជិក​សមាជិការ​គណ​បក្ស​ប្រជាជន ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​ប្រារព្ឋ​ខួប​លើកទី​៦៧​នៃ​ថ្ងៃកំណើត​បក្ស និង​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ កាលពី​ព្រឹក​មិញ​នៅ​កោះ​ពេជ្រ​។​

​សម្តេច​តេជោ បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា “​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ថ្ងៃ​បោះឆ្នោត​ទី ២៩ កក្កដា ២០១៨ ខាងមុខនេះ គឺ​សូម​បងប្អូន​ប្រជា ពលរដ្ឋ​បោះឆ្នោត​អោយ គណបក្ស​ប្រជាជន​កម្ពុជា រូប​សញ្ញា​ទេវតា​បាច​ផ្កា នៅ​លេខ​រៀង​ទី ២០ “​។​

​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់ខ្ជាប់​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ ខិតខំ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យមាន​កំណើន​ខ្ពស់ ប្រកបដោយ​ចីរភាព ផ្សាភ្ជាប់​នឹង​ការបែងចែក​ធនធាន​ប្រកបដោយ​សមធម៌ និង​ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។ ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឯកជន​ឲ្យបាន​ខ្លាំងក្លា ដោយ​ចាត់ទុក​វិស័យ​ឯកជន គឺជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច និង​បង្កើន​ការងា ពង្រីក​មុខរបរ​សម្រាប់​ប្រជាជន ។​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នេះ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប​ទី​៦៧​នៃ​ថ្ងៃកំណើត បក្ស និង​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​មន្ត្រី​នៃ​រាជរដ្ឋាភិបាល មន្ត្រី​អង្គទូត​នានា និង​សមាជិក សមាជិការ គណៈបក្ស​ប្រជាជន​កម្ពុជា​គ្រប់ខ័​ណ្ឌ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​បប្រមាណ​ជាង​៥​ម៉ឺន​នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រួញ​រា ដើម្បី​កម្ពុជា​មាន​ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។​

​សម្តេច​តេជោ​ប្រធាន​គណ​បក្ស ក៏​បាន​ថ្លែង​ពី​ប្រវត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ប្រភព​ពី ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ​។ ក្នុង​រយៈពេល​ជាង​៣៩​ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​ប្រែក្លាយ ពី​វាលពិឃាត​នៃ​របប​ប្រល័យ​ពូជ សាសន៍ ពី​សមរភូមិ នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​ការបែកបាក់​ជាតិ និង​គំនរ​ផះផង់ ទៅ​ជា​ទឹកដី​សន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិឌ្ឍន៍​លើ​គ្រប់​វិស័យ ។ សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​ថា​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​ដំណើរការ​សន្ដិ​ភាវូបនីយកម្ម​ប្រទេសជាតិ តាមរយៈ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ បង្កើត​បាន​សន្ដិភាព​ពេញលេញ នៅ​ទូទាំង​ប្រទេស​ជា​លើកដំបូង​ចាប់ពី​ចុងឆ្នាំ​១៩៩៨ មក​។​

​គណបក្ស​ប្រជាជន​កម្ពុជា ខិតខំ​សម្រេច​គោលដៅ “​ការអប់រំ​សម្រាប់​ទាំងអស់គ្នា​” ផ្សាភ្ជាប់​កា​អប់រំ និង​បណ្តុះបណ្តាល​ជាមួយ​សំណូមពរ​នៃ​ការអភិវឌ្ឍ​។ លើកកម្ពស់​ការផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាជន ប្រកប ដោយ​ប្រសិទ្ធភាព សមធម៌ និង​និរន្តរភាព​។ ពង្រឹងពង្រីក​សេវា​សង្គមកិច្ច​សម្រាប់​ក្រុម​ជន​ងាយ​រងគ្រោះ សំដៅ​លើកកម្ពស់​លក្ខខណ្ឌ​នៃ​ការរស់នៅ និង​បង្កលក្ខណៈ​អោយ​គេ​បាន​ផ្សាភ្ជាប់​ជាមួយ និង​ចរន្ត​នៃ​ការអភិវឌ្ឍ​។ បន្ត​ជំរុញ​ការធ្វើសមាហរណកម្ម​កម្ពុជា​ជាមួយ​សហគមន៍​អន្ត​រ​ជាតិ ទាំង​ក្នុង​កម្រិត​តំបន់ និង​ទាំង​ក្នុង​កម្រិត​ពិភពលោក ហើយ​ខិតខំ​បង្កើន​កិច្ចសហប្រតិបត្តិការ​ពី​គ្រប់​ដៃគូ​អភិវឌ្ឍ​។ ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត ខាង​ដោយ​សន្តិវិធី ដើម្បី​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។ បង្កើន​ការចូល រួម​ដ៏​សកម្ម​របស់​កម្ពុជា ក្នុង​ការដោះស្រាយ​កិច្ចការ​អន្តរជាតិ​ទាំំង​ទ្បាយ រួម​ទាំង​ការចូលរួម​បេស​សកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ សហប្រជាជាតិ នៅតាម​បណ្តា​ប្រទេស​មួយចំនួន​។ គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​រឹងមាំ ក្នុង​ការថែរក្សា​ការពារ​រាល់​សមិទ្ធផល នៃ​សង្គមជាតិ ជាពិសេស​គឺ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​ជា​សមិទ្ធផល​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​។​

​ដោយឡែក​ទាក់ទង​នឹង​ពី​ធី​បើក​យុទ្ធនាការ​រក​សំឡេងឆ្នោត សំរាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹទ្ធទៅ​នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨​ខាង​មុននេះ សម្តេច​តេជោ ហ៊ុន សែន សង្ឍឹម​យ៉ាង​មុតមាំ​ថា យុទ្ធ​ការ​នេះ​នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន ត្រឹមត្រូវ អព្យាក្រិត​សំរាប់​គណៈបក្សនយោបា​យ​ទាំងអស់​។ សំរាប់​ការជួបជុំ​របស់​សមាជិក សមាជិការ និង​សកម្មជន​គណបក្ស​នាពេលនេះ ដើម្បី​ចូលរួម​ក្នុង​ការដណ្តើម​យកជ័យ​ជម្នះ ជូន​គណបក្ស​ក្នុង​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​នឹង​ចូលមក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ហើយ​សម្តេច​ក៏​សូមអោយ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​អញ្ជើញ​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍន៍​។​

​មុន​នឹង​បញ្ចប់​ការ​ថ្លែង​សុន្ទ​កថា សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​បងប្អូន​ជនរួមជាតិ សមាជិក​សមាជិការ គណៈបក្ស​ប្រជាជន​ទាំងអស់​ជួប​តែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​។​

​មុន​នឹង​បញ្ចប់ គឺ​មាន​ពិ​​ធី​ព្រលែង​ព្រាប​សន្តិភាព និង​បង្ហោះ​ប៉ោង​ប៉ោង ដើម្បី​អបអរសាទរ ខួប​ទី​៦៧ នៃ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨​មិថុនា ១៩៩៥១-២៨​មិថុនា ២០១៨) និង​បន្ទាប់មក​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​សម្ត​ចព​ញាច​ក្រី ហេង សំរិន បាន​អញ្ជើញ​ទទួល​បាច់ផ្កា​ពី​មន្ត្រី​អង្គទូត​នានា ភ្ញៀវ​ជាតិ អន្តរជាតិ និង​បណ្តា​ស្ថាប័ន​នានា​។​

​បន្ទាប់​ពី​បញ្ចប់​ពិធី ផែន​នៃ​ក្បួន​ដង្ហែរ​គណបក្ស​ប្រជាជន​កម្ពុជា បានចាប់ផ្តើម​ហែរ​ចេញពី​កោះ​ពេជ្រ ទៅកាន់​គោលដៅ​នៅ​តាម​ខណ្ឌ​នីមួយៗ យ៉ាង​អធិក​អធម្ម​បំផុត​៕​ ដោយ​៖​កូឡាប​

 

spot_img
×