Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ត្រាំ លុបចោល​កម្មវិធី​ចូលរួម​សន្និសីទ​កំពូល​អាស៊ីអាគ្នេយ៍​នៅ​នាទីចុងក្រោយ​

spot_img

តាម Reuter នៅ​ពីមុខ​អ្នកសារព័ត៌មាន​លើ​យន្តហោះ​ពិសេស​លេខ​១ ប្រធានាធិបតី ត្រាំ ឲ្យដឹងថា លោក​បាន​ថ្លែង​សុ​ទ្ទរ​កថា ព្រាង​ទុកជាមុន ក្នុង​ពិធី​លាង​សាយភោជន៍​ថ្ងៃត្រង់​ជាមួយ​បណ្តា​មេដឹកនាំ​។ ប្រមុខ​ការទូត​អាមេរិក Rex Tillerson នឹង​ជំនួស​លោក​ចូលរួម​សន្និសីទ​កំពូល​អាស៊ីអាគ្នេយ៍ -​មន្ត្រី​សេត​វិមាន​ម្នាក់​ពោល ហើយ​ឲ្យដឹង​បន្ថែមថា ព្រឹត្តិការណ៍​នេះ​យឺតយ៉ាវ​ច្រើន​ម៉ោង​ពេក​។​

​កិច្ចប្រជុំ​នៅ Manila ហ្វីលីពីន​យឺត​ប្រមាណ​៩០​នាទី ប្រៀប​នឹង​ផែនការ​។ នេះ​ជា​មូលហេតុ​សំខាន់​ដែល​មុន​នោះ​លោក ត្រាំ បាន​មាន​គំរោង​នៅ​បន្ថែម​១​ថ្ងៃ ដើម្បី​ចូលរួម​សន្និសីទ​កំពូល​អាស៊ីអាគ្នេយ៍​។

ប្រធានាធិបតី Donald Trump

សន្និសីទ​នេះ ត្រូវបាន​ចាត់ទុកជា​វេទិការ​លំដាប់​ដំបូង​ក្នុង​តំបន់​វា​ជា​កន្លែង​ដែល​មេដឹកនាំ​ក្រុម​ប្រទេស​អាស៊ាន នឹង​ផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​សម​ភាគី​មកពី​អាមេរិក ចិន រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង​ញូ​ហ្សឺ​ឡែន ជុំវិញ​កង្វល់​ពី​សន្តិសុខ​តំបន់ និង​អន្តរជាតិ​។​

​ក្រសួងការបរទេស​ហ្វីលីពីន ប្រកាសថា ការគំរាមកំហែង​នុយក្លេអ៊ែរ​កូរ៉េ​ជើង ភេរវកម្ម ជួញដូរ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​សុទ្ធសឹង​ជា​ប្រធានបទ ត្រូវបាន​គ្រោង​យកមក​ពិភាក្សា​។​

​លោក Trump ឲ្យដឹងថា ដំណើរ​ទស្សនៈកិច្ច ៥ ប្រទេស​អូស​អន្លាយ​ជិត​២ សប្តាហ៍​ជា​ដំណើរ​ទទួលបាន​ជោគជ័យ​ខ្ទរខ្ទារ ហើយ​លោក​បាន “​ភ្ជាប់​មិត្តភាព ជាមួយ​មនុស្ស​ច្រើន​នៅ​លំដាប់​ខ្ពស់បំផុត​”​។ តាម​លោក​នោះ​បណ្តា​ដៃគូ របស់​អាមេរិក “​នឹង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​យើង ប្លែក​ពី​មុន​ច្រើន​” ហើយ “​យើង​បាន​បកស្រាយ​ថា អាមេរិក​ត្រៀម​ធ្វើ​ពាណិជ្ជកម្ម​តែ​ជា​ពាណិជ្ជកម្ម មាន​ទៅ​មានមក ស្មើភាព​គ្នា​”​។​

​លោក Trump ឲ្យដឹង​បន្ថែម​ថា “​សមិទ្ធផល​ពលកម្មរ​បស់​យើង​អស្ចារ្យ​ណាស់ ទោះ​បី​នោះ​ជា​បញ្ហា​សន្តិសុខ​របស់​បណ្តា​ប្រទេស សន្តិសុខ​ពិភពលោក ឬ​ពាណិជ្ជកម្ម​ក្តី​។ យើង​ទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តម្លៃ ៣០០ ប៊ី​លាន​ដុល្លារ ហើយ​ប៉ាន់ស្មាន​វា​នឹង​កើនឡើង​៣​ដង ក្នុង​រយៈពេល​ដី​ខ្លី​មួយ​”៕ សូ​យ​ន​

spot_img
×