Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​នៅ​ព្រឹក​មិញ​នេះ អ្នកនាង គង់ ច័ន្ទ​ស្រីមុំ សម្រាល​បានកូន​ស្រី​គួរឱ្យ​ស្រឡាញ់​ខ្លាំងណាស់

spot_img

​​បន្ទាប់ពី​ពពោះ​រយៈពេល ៩​ខែ​១០​ថ្ងៃ ទីបំផុត​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ តារា​ស្រី និង​ជា​អ្នកជំនួញ​ដ៏​ជោគជ័យ គង់ ច័ន្ទ​ស្រីមុំ បាន​សម្រាល​កូនស្រី​ម្នាក់​ប្រកបដោយ​សុវត្ថិភាព ព្រមទាំង​បានដាក់​ឈ្មោះ​ឱ្យ​ថា គឹម សីហ៍ មរកត ។

​គួរ​បញ្ជាក់ថា លោក គឹម សីហា និង​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បន្ទាប់ពី​ស្រឡាញ់ ស្គាល់ចិត្ត​ថ្លើម​គ្នា រយៈពេល ១០​ឆ្នាំ ទើប​សម្រេចចិត្ត​ចូល​រោងការ កាលពី​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ញាតិមិត្ត​ទាំងសងខាង​ផងដែរ ។

​គង់ ច័ន្ទ​ស្រីមុំ និង​លោក គឹម សីហា បាន​ទំនាក់ទំនង​ជាមួយគ្នា រួច​វេញ​ជា​ចំណង​ស្នេហ៍ ក្នុង​ពិភព​សិល្បៈ រហូត​អ្នកសិល្បៈ​គ្រប់ មជ្ឈដ្ឋាន ទទួលស្គាល់​ចំណង​ស្នេហ៍​នេះ ហើយ​ពួកគេ​ឈានដល់ ការ​មាន​ជំនួញ​រកស៊ី ជាមួយគ្នា​ទៀតផង ៕ សាវុធ

spot_img
×