Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​រឿង​មួយ​នេះ​សោះ គ្រូ​ចិត្តកំណាច​ទះកំភ្លៀង​កូនសិស្ស​ប្រុស​ម្នាក់​ឲ្យ​រងរបួស​យ៉ាង​សាហាវ លទ្ធផល​…. (​វីដេអូ​)

spot_img

​គ្រូបង្រៀន​ប្រុស​ម្នា​ក់នៅ​ខេត្ត Jiangsu ប្រទេស​ចិន ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ហើយ ដែល​បាន​ប្រើ​អំពើ​ហិ​ស្សា​ទៅលើ​សិស្ស​ប្រុស​ម្នាក់ បណ្តាល​ឲ្យ​របួស​ផ្អែក​ត្រង់​ក្បាល​ធ្ងន់ធ្ងរ បន្ទាប់ពី​ទះកំភ្លៀង​កូនសិស្ស​របស់ខ្លួន​គាត់​ជាច្រើន​ដង ។​

​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ ត្រូវបាន​គេ​រាយការណ៍​ថា​បានកើត​ឡើងជា​ការដាក់​ទណ្ឌកម្ម កាលពី​ថ្ងៃ​អង្គារ នៅពេលដែល​គ្រូបង្រៀន​ឈ្មោះ Sun Yinchun បាន​ច្រឡោតខឹង​នឹង​បន្ទប់​ថ្នាក់រៀន​ពោរពេញ​ដោយ «​សម្លេង​រំខាន​» របស់​កូនសិស្ស នៅក្នុង​ម៉ោង​បង្រៀន ។ ហើយ​នៅពេលនោះ Sun Yingchun បាន​រកឃើញ​កូនសិស្ស​ប្រុស​ម្នាក់ ដែលមាន​ឈ្មោះ Xiaochen បាន​កំពុងនិយាយ​ទៅកាន់​មិត្ត​រួម​ថ្នាក់​ម្នាក់ ។ ​បន្ទាប់ពី​ចាប់បាន លោក Sun បាន​អូស​ដៃ Xiaochen ចេញពី​កៅអី​របស់គេ ទៅកាន់​មុខ​ថ្នាក់ និង​ចាប់ផ្តើម​ទះកំភ្លៀង​គេ​ចំនួន ១២ ដង ។​

Xiaochen គឺជា​សិស្ស​ជាន់ខ្ពស់​ម្នាក់​នៅ​សាលា​វិទ្យាល័យ Suyu បានទទួល​នូវ​ស្លាកស្នាម​ជាំ​លើ​ផ្ទៃមុខ​ផ្អែក​ខាងឆ្វេង​របស់គេ​យ៉ាង​សាហាវ និង​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ «Suqian Chinese Medicine Hospital» ។​

​យោងតាម​លទ្ធផល​ពិនិត្យ​សុខភាព បាន​បង្ហាញថា Xiaochen បាន​រងរបួស​បាក់ឆ្អឹង​ទន់​ជាលិកា​, រលាក​ជិត​ភ្នែក និង​ការបាត់បង់​ការ​ស្តាប់លឺ​មួយផ្នែក ។​

​ដោយសារ​ហេតុផល​ទាំងនេះ វិទ្យាល័យ Suyu បាន​បណ្តេញ​លោក Sun ចេញពី​ការងារ និង​កាត់​ប្រាក់រង្វាន់​របស់គាត់ ពី​ឆ្នាំ​សិក្សា​មុនៗ​ផងដែរ ។​

​យោងតាម Yangtze Evening News នោះ​រដ្ឋបាល​សាលា​ក៏បាន​យល់ព្រម​ទទួល​រ៉ាប់រង​ចំពោះ​ការចំណាយ​លើ​ថ្នាំពេទ្យ​របស់ Xiaochen និង​ជួយ​ផ្ទេរ​គាត់​ទៅកាន់​សាលា​ដទៃ ។​

​ម្តាយ​របស់ Xiaochen បាន​ថ្កោលទោស​លោក Sun នៅក្នុង​ការ​បង្ហោះ​ប្លុក​មួយ​ថា​៖ «​ខ្ញុំ​មិនដឹងថា​តើ​កូន​របស់ខ្ញុំ​អាចធ្វើ​អ្វីខ្លះ​ទេ នៅក្នុង​សាលារៀន ដែល​រូបគេ​ត្រូវ​វាយ​ធ្វើបាប​បែបនេះ​… តើ​មនុស្ស​ម្នាក់នេះ​គ្មាន​ការទទួលខុសត្រូវ​ក្នុងនាម​ជា​គ្រូបង្រៀន​?» ។​

«​កូនប្រុស​ខ្ញុំ ពុំ​ត្រឹមតែ​ឈឺ​ក្នុង​ផ្លូវកាយ​ទេ តែ​គេ​ក៏​រង​ទទួល​ទាំង​បញ្ហា​ស្មា​រី​ទៀតផង ហើយ​នៅពេលនេះ រូបគេ​នឹង​ពុំ​ចង់​វិលត្រឡប់​ទៅ​សាលា​វៀន ដើម្បី​ប្រឈម​នឹង​មិត្តភក្តិ​របស់គេ ក៏ដូចជា​បន្ត​ការសិក្សា​របស់គេ​ទេ​! ។ ខ្ញុំ​សង្ឃឹមថា សមត្ថកិច្ច​នឹងដាក់​ទោស​ទណ្ឌ​ទៅលើ​គ្រូ​រូបនេះ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ផង​» ៕ ចន្ទី​

spot_img
×