Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុក្កតា​សិច​ស្រស់​ដូច​ទេព​អប្សរ ត្រៀម​អង្រួន​ទ្វីបអឺរ៉ុប

spot_img

តុក្កតា​សិច​ជំនាន់​ថ្មី​ដែល​មាន​រាងរៅ​សម្រស់​ស្រស់​អស្ចារ្យ​ត្រៀម​ចូលលុកលុយ​ទ្វីបអឺរ៉ុប ខណៈពេល​ដែល​ក្រុមហ៊ុន​ផលិត​វា កំពុង​ត្រៀម​បែបបទ​បើក​ផ្ទះបន​ទី ៣ នៅ​ដែនដី​នេះ ក្នុងអំឡុងពេល​ត្រឹម ១៧​ខែ​ប៉ុណ្ណោះ ។​

​តុក្កតា​សិច​របស់ Lumidolls គឺជា​ក្រុមហ៊ុន​បើក​ជំនួញ​ផ្ទះបន​តុក្កតា​សិច តាំងពី​ឆ្នាំ ២០១៧ ។ ដំបូង​ឡើយ ក្រុមហ៊ុន Lumidolls បាន​បើក​ផ្ទះបន​មួយ​ឈ្មោះ La Rambla នៅ Barcelona ប្រទេស​អេ​ស្ប៉ា​ញ ប៉ុន្តែ​ដោយ​មាន​សំណូមពរ​ពី​អតិថិជន​ដែល​មិន​ចង់ឲ្យ​គេ​ដឹង​ពី​អត្តសញ្ញាណ ពួកគេ​ក៏​ប្តូរ​ទៅ​កន្លែង​មួយ​ផ្សេង​ដែល​ស្ងាត់​ជាង ។​

​នៅ​ខែ​មេសា​កន្លង​មក Lumidolls បាន​បើក​កន្លែង​ផ្ទះបន​ទី ២ នៅ​មូ​ស្គូ ដោយ​សហការ​ជាមួយ​វិនិយោគគិន​រុស្ស៊ី ។​

២ ខែ​ក្រោយ​មកទៀត វិនិយោគគិន​រុស្ស៊ី ដែល​សហការ​ជាមួយ Lumidolls បាន​ប្រាប់ Daily Star Online ថា ពួកគេ​មាន​ផែនការ​បង្កើត​ផ្ទះបន​មួយទៀត នៅ​ទីក្រុង​មួយនា​ទ្វីបអឺរ៉ុប ក្នុង​អំ​ពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ។​

​បើ​តាម​ការ​បែកធ្លាយ​ព័ត៌មាន​ពី​ក្រុមហ៊ុន​នេះ គឺ​ពួកគេ​កំពុង​អនុវត្ត​ផែនការ​បើកទូលាយ​បណ្តាញ​ផ្ទះបន​បែប​នេះ​ពាសពេញ​ពិភពលោក ក្នុងអំឡុងពេល ១៦​ខែ ។​

​នេះ​ជា​កន្លែង “​ប្រតិបត្តិការ​របស់​តុក្កតា​សិច​” វិនិយោគគិន​ខាងលើ​ព្យាករណ៍​ទុកថា ទីផ្សារ​នេះ​នឹង​ផ្ទុះ​ឡើង​នៅ​គ្រប់​ទីកន្លែង ។ នេះ​ក៏​ពុំ​ខុសពី​ការព្យាករណ៍​របស់​បណ្ឌិត Levy ដែល​និយាយថា មនុស្ស​នឹង​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ robot លើស​ពី​ជាមួយ​មនុស្ស​ដូចគ្នា ចាប់ពី​ឆ្នាំ ២០៥០​ទៅ ៕ ចន្ទ្រា​

spot_img
×