Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​កំពូល​របស់​កម្ពុជា តេ​ជោ ហ៊ុន សែន ៖ ឯកឧត្តម ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឯកឧត្តម គឺជា​មនុស្ស​ដ៏​អស្ចារ្យ​មួយ សម្រាប់​ខ្ញុំ​

spot_img

​ទីក្រុង​ម៉ានីល​៖​សម្ដេច​តេជោ​ហ៊ុនសែន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូ​លលើក​ទី ៥ ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ទំនាក់ទំនង កិច្ចសន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន​ថា​៖​ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​នេះ​គឺជា​ការឆ្លើយតប​ដ៏​អស្ចារ្យ​មួយ​របស់ ។​សម្តេច​តេជោ​បន្តថា​៖ ឯកឧត្តម​ប្រធានាធិបតី ឯកឧត្តម​គឺជា​មនុស្ស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ ។ ខ្ញុំ​គួរតែ​បញ្ជាក់​នៅ​ទី​នេះ​ថា​៖ ប្រហែល​ជា​ឱ​ពុក​របស់​ខ្ញុំ​បាន​ស្លាប់​ទៅ​ហួស ដែល​គាត់​មិន​បាន​ស្តាប់​ឮ​សំដី របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​មួយ ដែល​បាន​និយាយ​នៅ​ឯ​អង្គការសហប្រជាជាតិ និយាយ​នៅ APEC ហើយ​និយាយ​នៅថ្ងៃនេះ​។ នៅត្រង់ថា ឯកឧត្តម បាន​និយាយ យើង​គោរព​ឯករាជ្យ និង​អធិបតេយ្យភាព​នៃ​ប្រទេស​របស់​អ្នក យើង​ចង់ឱ្យ​អ្នកខ្លាំង រីកចំរើន និង​មាន​ឯករាជ្យ​ដោយ​ខ្លួនឯង ចាក់​ប្ញ​ស​ជ្រៅ​ក្នុងតម្លៃ​ប្រវត្តិសាស្ត្រ​របស់​អ្នក និង​ប្រឹងប្រែង​ដើម្បី​អនាគត​ល្អ ប្រសើរ​នៃ​ប្រជាជន​អ្នក​។ នេះ​ជា​អ្វី​ដែល​យើង​ប្រឹងប្រែង​ទាំងអស់គ្នា ហើយ​រីកចំរើន​ជាមួយគ្នា នឹង​ភាព​ជា​ដៃគូ​ពិត និង​ជា​ដៃគូ​យូរអង្វែង​។ សម្ដេច​តេជោ​លើកឡើងថា​៖​ខ្ញុំ​គិតថា ឯកឧត្តម​គឺជា​មនុស្ស​ដ៏​អស្ចារ្យ ហើយ​ជា​មនុស្ស​ដែល​ខ្ញុំ​គោរព​បំផុត​។ រឿង​នេះ​ខ្ញុំ​ក៏​គួរ​បញ្ជាក់​ជូន​បន្តិច​ក្រៅ​ប្រធានបទ តែ​អាច​នៅ​ក្នុង​ប្រធានបទ​រវាង​ទំនាក់ទំនង​សហរដ្ឋអាមេរិក ជាមួយ​ប្រទេស​ដទៃ​ទៀត​។​

​សម្ដេច​តេជោ​បាន​ប្រាប់​មេដឹកនាំ​ពិភព​លោក​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា​៖​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ១០០ នាក់ ដែល​ពេលនោះ​នៅ​កម្ពុជា គេ​ចាត់ទុកថា ឯកឧត្តម​មាន​លទ្ធភាព​ឈ្នះឆ្នោត​ត្រឹមតែ ១ ភាគរយ​ប៉ុណ្ណោះ ៩៩ ភាគរយ ឯកឧត្តម​គឺជា​អ្នកចាញ់​។ ក៏​ប៉ុន្តែ​ខ្លួន​ខ្ញុំ ហ៊ុន សែន ស្ថិតនៅ​ក្នុង​ចំណោម ១ ភាគរយ​។ មុន​ពេល​បោះឆ្នោត​ខ្ញុំ​បានប្រកាស​ពីរ​លើក​ថា ឯកឧត្តម ជា​អ្នកឈ្នះឆ្នោត​។ ប៉ុន្តែ​ខ្ញុំ​បែរ​ជា​ទទួល​នូវ​ការ​វ៉ៃ​ប្រហា​រ ពី​ប្រធាន​បក្ស​ប្រឆាំង​ថា សត្វ​ដែល​មាន​រោម​ដូចគ្នា វា​នៅ​ក្នុង​សំបុក​ជាមួយគ្នា​បាន​។ ដូ​ណា​ល់ ត្រាំ គឺជា​អ្នក​ផ្តាច់ការ​ដោយសារ​លុយ ឯ ហ៊ុន សែន ជា​អ្នក​ផ្តាច់ការ ដោយសារ​លុយ​និង​អាវុធ​។ ឯ​សាស្ត្រាចារ្យ​ខ្មែរ​ម្នាក់ ដែល​ជា​សាស្ត្រាចារ្យ នៅ​សហរដ្ឋអាមេរិក គេ​បាន​និយាយថា បើ ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត គឺជា​យុគសម័យ​នៃ​ការ​រះ​ឡើង​នៃ​ពួក​អវិជ្ជា​។ អញ្ចឹងទេ ខ្ញុំ​បាន​ក្លាយជា​មុខសញ្ញា​នៃ​ការ​វ៉ៃ​ប្រហា​រ​។ ក៏ប៉ុន្តែ ខ្ញុំ​មាន​មោទនភាព ដោយសារ​អ្វី​ដែល​ខ្ញុំ​បាន​ប្រកាស​នៅ​មុន​ការបោះឆ្នោត គឺ​ឯកឧត្តម ក្លាយទៅជា​អ្នកឈ្នះ​ពិត​។ ប៉ុន្តែ សូម​កុំភ្លេចថា ចៅ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​បង្ហាត់បង្រៀន​ឱ្យ​ស្អប់​ឯកឧត្តម​។ នេះ​បង្ហាញ​ឱ្យឃើញថា ស្ថានទូត​អាមេរិក នៅ​ទីក្រុង​ភ្នំពេញ មិន​ត្រឹមតែ​មិន​មាន​អព្យាក្រិត្យ​ចំពោះ​បញ្ហា​ប្រទេស​កម្ពុជា​ទេ មិន​មាន​អព្យាក្រិត្យ ទាំង​បេក្ខជន​ប្រធានាធិបតី នៅ​សហរដ្ឋអាមេរិក​ខ្លួនឯង​តែ​ម្តង​។ ចំណុច​នេះ ខ្ញុំ​ចង់​ជម្រាបជូន ឯកឧត្តម​ថា សហរដ្ឋអាមេរិក បើសិនជា​អនុវត្តតាម​គោលនយោបាយ​ថ្មី​របស់​ឯកឧត្តម ក្នុង​ការគោរព​ឯករាជ្យ អធិបតេយ្យភាព​នៃ​ប្រទេស​ដទៃ សហរដ្ឋអាមេរិក​នឹងមាន​មិត្តភក្តិ​ច្រើនណាស់ ហើយ​គេ​គោរព និង​គេ​ស្រឡាញ់​។​

​សម្ដេច​សង្កាត់​បន្ថែម​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ថា​៖​ក៏​ប៉ុន្តែ​រយៈពេល​កន្លង​ទៅនេះ ខ្ញុំ​សូមជម្រាបថា ប្រទេស​នៅ​ទីនេះ ខ្ញុំ​គិតថា គ្រាន់តែ​មាន​អ្នក​ហ៊ាន​និយាយ និង​មិន​ហ៊ាន​និយាយ​តែប៉ុណ្ណោះ គឺ​នៅ​ត្រង់​ថា រដ្ឋ​កាល​មុនៗ គេ​បាន​ប្រើប្រាស់​នូវ លទ្ធិ​ប្រជាធិបេតយ្យ និង​សិទ្ធិមនុស្ស​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អ្នកដទៃ​។ យើងខ្ញុំ​ជា​ជនរងគ្រោះ​ម្តង​ហើយ​ម្តងទៀត ឥឡូវ​កំពុង​ត្រូវ​បន្ត​ក្លាយជា​ជនរងគ្រោះ ដោយសារតែ​សកម្មភាព​របស់​អ្នក​ខាង​ក្រោម​ដែល​ដើរ​ខុសពី​បន្ទាត់នយោបាយ​របស់​ឯកឧត្តម​។ នយោបាយ​របស់​ឯកឧត្តម កំពុងតែ​ធ្វើ​ការកែប្រែ ប៉ុន្តែ​ស្ថានទូត​នៅ​ទីក្រុង​ភ្នំពេញ មិនទាន់​បាន​ធ្វើ​ការកែ​ប្រែ​ទេ យើងខ្ញុំ​ត្រូវ​ការកសាង​ច្បាប់ គេ​មក​រារាំង​ការកសាង​ច្បាប់ យើងខ្ញុំ​អនុវត្ត​ច្បាប់​របស់​ប្រទេស ត្រូវបាន​គេ​រារាំង​។ ចំណុច​នេះ ខ្ញុំ​គិតថា​ប្រហែល​ជា​ឯកឧត្តម ត្រូវមាន​ភារកិច្ច​ដើម្បី​ដាស់តឿន​ជា​មួយ​នឹង មន្ត្រី​ទាំងឡាយ ព្រោះ​រឿង​នេះ​ជាគោលការណ៍​ធំ​ណាស់ ទាក់ទង​ការមិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​គេ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×