Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រកឃើញ​មូលហេតុ​ថា ហេតុអ្វី​បានជា​ផ្លែក្រូច​ធំ ឆ្ងាញ់ និង​សម្បូរ​ទឹក​បែបនេះ​ (មានវីដេអូ)

spot_img

​ពលរដ្ឋ​វៀតណាម បាន​លែបខាយ​ថា ៖ ម្នាក់ៗ​នាំ​គ្នា​ស្រែក “​ជនជាតិ​វៀតណាម​ប្រើប្រាស់​ទំនិញ​វៀតណាម​” ប៉ុន្តែ​ប្រសិនបើ​អ្វីៗ​កើតឡើង​ដូច​ការរៀបរាប់​ខាងក្រោម វា​ពុំ​ខុស​អ្វី​នឹង​រឿង “​ចុះ​ក្រពើ​ឡើង​លើ​ខ្លា​នោះទេ​” ។​

​ដោយនិយាយ​ចំពោះតែ​ពពួក​ក្រូច​ប៉ុណ្ណោះ គេ​បាន​អង្កេត​ឃើញ​ពី​អ្នកចម្ការ​អសីលធម៌​មួយចំនួន បាន​ធ្វើ​ការចាក់​បញ្ចូល​គីមី​ទៅក្នុង​ដើម​ក្រូច​ដើម្បី​ទទួលបាន​ផល​លើសលប់ ។​

​ដំបូង​ឡើយ គេ​ចាក់​បញ្ចូល​គីមី ប៉ុន្តែ​ដោយ​ពិនិត្យឃើញថា ក្រោយពេល​ផ្តល់​ផល ដើម​របស់​វា​រកកល​ងាប់ ។ ពេល​នោះ​សេវាកម្ម​ស្ងៀមស្ងាត់​មួយ ត្រូវបាន​នាំ​ចូល​ពី​ប្រទេស​ចិន ។

​គេ​លែង​ប្រើ​វិធី​ចាស់​ទៀតហើយ ដោយ​ប្រើ​វិធី​ថ្មី​ហៅថា​ព្យួរ​សេរ៉ូម​វិញ​ម្តង ។ តាម​ការ​ស៊ើបសួរ​កសិករ​ដែល​ទទួល​យក​សេវា​នេះ ពុំបាន​ដឹងថា គេ “​ព្យួរ​ប្រភេទ​សេរ៉ូម​” ប្រភេទ​អ្វី​ដែរ ដោយ​គ្រាន់តែ​ដឹងថា វា​ពុំ​បាន​ធ្វើឲ្យ​ដើមឈើ​ក្រោយពេល​ផ្តល់​ផល​រកកល​សញ្ញា​ចង់​ងាប់​ដូច​មុន​នោះទេ ។​

​តាម​បទ​យក​ការ​របស់​ស្ថានីយ៍​ទូរទស្សន៍​ខេត្ត​វិញ​ឡុង​វៀតណាម ក៏​បាន​កត់សម្គាល់​ថា ករណី​ទុច្ចរិត​បែបនេះ​ពុំ​ទាន់​រីកដុះដាល​នៅ​ឡើយ​ទេ ហើយ​សំណូមពរ​ឲ្យ​អាជ្ញាធរ​មាន​វិធានការ​ក្តៅ​ប៉ុណោះ ៕ លី​សា

spot_img
×