Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​សៅរ៍​នេះ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ បាន​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ទ្រង់ទ្រាយ​ធំ កាលពី​ព្រឹក​ថ្ងៃ​សោរ៍ ទី​៧ ខែកក្កដា ឆ្នាំ​២០១៨​។​

​មន្ត្រីជាន់ខ្ពស់ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត កាលពី​ព្រឹក​ម៉ិញ​នេះ មាន​ដំណើរការ​រលូន និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ហែ​ក្បួន តាមរយៈ​មធ្យោបាយ​ម៉ូតូ និង​រថយន្ត មាន​ចំនួន​រាប់​ម៉ឺន​នាក់​។​

​ទាក់ទិន​បញ្ហា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ ឬ​ហៅ​កាត់ គ​.​ជ​.​ប ក៏បាន​រំលឹក​ដល់​អ្នកសង្កេតកា​រណ៍​បោះឆ្នោតជាតិ និង​អន្តរជាតិ ត្រូវ​បំពេញ​ភារកិច្ច របស់​ខ្លួន​ឲ្យ​សមស្រប​តាម​ច្បាប់ និង ប្រកប​ដោយ​ជំហរ​អព្យាក្រឹត មិន​លម្អៀង​ក្នុង​ដំណើរការ​បោះ ឆ្នោត។​

​បញ្ហា​នេះ គ​.​ជ​.​ប​. ក៏​បាន​ស្នើ​ដល់ គ្រប់​គណបក្ស​នយោបាយ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ ឲ្យចូល​រួមសហកា​រដោយ​គោរព​ច្បាប់​ជា​ធរមាន​ដើម្បីឲ្យ​ការឃោសនា​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​លោក ហួត ផុន ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ខេត្ត​ព្រះសីហនុ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត ឬ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន​ជាង​១២​មុឺន​នាក់​។ លោក​បន្តថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ ទី​៦ មូលដ្ឋាន​នេះ មាន​គណបក្សនយោបាយ​ដាក់​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​មាន​១៤​គណបក្ស បាន​ចូលរួម​ប្រកួតប្រជែង​។​

​លោក ហួត ផុន បានឲ្យ​ដឹង​ដូច្នេះ រួប​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ មាន​អាសនៈ​តំណាងរាស្ត្រ​ចំនួន​៣​អាសនៈ​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

​រីឯ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភា​នីតិកាល​ទី​៦ មាន​រយៈពេល​២១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ទី​៧ ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។​

​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ នៅតាម​មូលដ្ឋាន​ទាំង ៤​ក្រុង​ស្រុក​រួមមាន​៖ ក្រុងព្រះសីហនុ​- ស្រុក​ស្ទឹង​ហាវ​- ស្រុក​ព្រៃនប់ និង​ស្រុក​កំពង់សីលា នៅតាម​កាលពី​ព្រឹក​ថ្ងៃ​សោរ៍ ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​ក្នុង​មូលដ្ឋាន​នីមួយៗ​មាន​ប្រជាពលរដ្ឋ​ចូលរួម​រាប់ម៉ឺន​នាក់​៕ ដែន សីមា​

 

spot_img
×