Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ផេន​ឃ្វី​ន ១​គូ កាន់​ដៃ​គ្នា ដើរ​លើ​ឆ្នេរសមុទ្រ​ (មានវីដេអូ)

spot_img

​ទង្វើ​ដ៏​ផ្អែមល្ហែម​របស់​សត្វ​ផេន​ឃ្វី​ន​អា​ហ្រិ​ក​ទាំង ២ នៅលើ​ឆ្នេរសមុទ្រ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាង​ច្រើន​លើ​បណ្តាញ​សង្គម។​

​គណនី Greaking dani បាន​បង្ហោះ​វីដេអូ សត្វ​ផេន​ឃ្វី​ន ១​គូ កាន់​ដៃ​គ្នា​ដើរ​តាម​បណ្តោយ​ឆ្នេរសមុទ្រ ទ្វីបអាហ្វ្រិក​លើ​បណ្តាញ​សង្គម Twitter ថ្ងៃ ២ ខែកក្កដា បាន​ទាក់ទាញ​អ្នកទស្សនា​ជិត ៣,៤ លាន​នាក់ និង​ជាង ២០០.០០០ នាក់ ចូលចិត្ត តាម IFL Science ។​

​សត្វ​ផេន​គ្វី​ន​ទាំង​ប៉ា និង​មេ សុទ្ធតែ​ចែករំលែក​ភារកិច្ច​គ្នា​ក្រាប​ពង ។ ក្រោយ​ពេល​កូន​កើត​ប្រមាណ ១​ខែ សត្វ​បា​និង​មេ​រួម​គ្នា​ចេញ​ទៅ​សមុទ្រ​រក​ចំណី ។ ប៉ុន្តែ​ពុំ​មែន​គ្រប់​សត្វ​ផេន​គ្វី​ន​សុទ្ធតែ​នៅ​ជាមួយ​គូស្នេហ៍​១​ជីវិត ។ សត្វ​ផេន​គ្វី​ន​អធិរាជ ឬ​សត្វ​ផេន​គ្វី​ន Adelie ស្មោះត្រង់​តែ​ជាមួយ​គូស្នេហ៍​ក្នុង​១​រដូវ​បង្កើតកូន ហើយ​វា​នឹង​រក​ដៃគូ​ថ្មី បន្ទាប់ពីនោះ ។​

​សត្វ​ផេន​គ្វី​ន ១​គូ ក្នុង​វីដេអូ​អាច​មាន​ប្រភេទ​ដូច​គ្នា​ឬ​ខុសគ្នា ។ នៅ​សួនសត្វ​អាល្លឺម៉ង់ , ៣ ក្នុងចំណោម ១០​គូ សត្វ​ផេន​គ្វី​ន គឺ​ស្រឡាញ់​ភេទ​ដូចគ្នា ។ ឆ្នាំ​ទៅ​មិញ សត្វ​ផេន​គ្វី​ន​១​គូ ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ប្រទេស​ចិន​ត្រេកត្រអាល​នឹង​ការចាប់ផ្តើម​ជីវិត​គ្រួសារ ដល់​ថ្នាក់​លួច​ពង​ពី​គូ​ដទៃ ៕ លីសា

spot_img
×