Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដែកខួង​ជាង១០០កំពុង «​បុក​ទម្លុះ​» ភ្នំ ​ខ្លះ​​ចូលដល់​ជម្រៅជាង ៤០០ ម៉ែត្រ​ហើយ​ ដោយ​ទំនង​​«ទៅដល់»​ក្មេង​ទាំង១៣ ក្នុងរង្វង់១ ឬ ២ថ្ងៃ

spot_img

ប្រធាន​ក្រុម​បេសកកម្ម​សង្គ្រោះ និយាយនៅថ្ងៃសៅរ៍នេះថា ​ដែកខួង​ជាង ១០០ កំពុង​ត្រូវបាន​ខួង​ចូលទៅក្នុង​ផ្នែក​ភ្នំ​ហើយ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ឈានទៅដល់​ក្រុម​ក្មេងៗ​បាល់ទាត់​ថៃ​ទាំង​គ្រូ​និង​សិស្ស​១៣​នាក់ ដែល​កំពុង​ជាប់គាំង​នៅ​រូង​ដ៏​ស្មុ​គ្រ​ស្មាញ​ខាងក្រោម ។ គាត់ក៏បានបញ្ជាក់ថា «ការទាញយក» ពួកគេ ប្រហែលអាចធ្វើទៅបានក្នុងរង្វង់ «១ថ្ងៃ ឬ ២ថ្ងៃ» ។​

​កិច្ច​ខំប្រឹង​ប្រែ​​សង្គ្រោះ​ដែល​ពុំ​ធ្លាប់មាន​ពីមុន​មកនេះ កំពុង​ព្យាយាម​បង្កើត​នូវ​វិធី​ថ្មីៗ ដើម្បី​ទាញយក​ក្មេងៗ​រងគ្រោះ​ទាំងនោះ​ចេញ​តាម​ផ្នែក​ខាងលើ ប្រសិនបើ​នៅតាម​បន្ទប់ៗ​ក្រោម​ដី​នៅតែ​ជន់​លិច ហើយ​វា​ត្រូវបាន​ចាត់ទុកថា​ជាការ​ប្រឈម​គ្រោះថ្នាក់​បំផុត ក្នុងការ​ជម្លៀស​ពួកគេ​តាមរយៈ​ផ្លូវ​ឆ្លងកាត់​លិច​ទឹក ។

​លោក Narongsak Osottanakorn បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ដែកខួង​ខ្លះ គឺមាន​ជម្រៅ​រហូតដល់ ៤០០ ម៉ែត្រ​… ប៉ុន្តែ ពួកគេ​នៅតែ​ពុំ​អាច​ស្វែងរក​ទីតាំង​របស់​ក្មេងៗ​ទាំងនោះ​នៅឡើយ​» ។ លោក​បន្ថែមថា​៖ «​បេសកកម្ម​នេះ​ខ្វះ​បច្ចេកវិទ្យា ក្នុង​ការកំណត់​ទីកន្លែង​ដែល​ពួកគេ​កំពុងស្នាក់នៅ ។ យើង​បាន​ប៉ាន់​ស្មានថា (​ពួក​) គឺ​ស្ថិតនៅក្រោម​នេះ ៦០០ ម៉ែត្រ ប៉ុន្តែ យើង​មិនដឹង​គោលដៅ​ច្បាស់​ទេ​» ។​

​ឆ្លើយ​ទៅនឹង​សំណួរ​ថា ទាក់ទង​នឹង​ការធ្លាក់ចុះ​កម្រិត​អុកស៊ីហ្សែន​ក្នុង​រូង គាត់​និយាយថា ក្រុម​សង្គ្រោះបាន​គ្រប់គ្រង​បង្កើត​ខ្សែ​មួយ ដើម្បី​បូម​យក​ខ្យល់អាកាស ហើយក៏​បាន​ដក​កម្មករ​ដែល​មិន​សំខាន់ ចេញពី​ក្នុង​រូង ៣ -​ទីកន្លែង​មូលដ្ឋាន​ស​ង្រោះ ដើម្បី​រក្សា​កម្រិត​អុកស៊ីហ្សែន​នៅក្នុង​រូង ។​

​លោក​បន្តថា ទោះយ៉ាងណា ពួកគេ​ទាំងអស់គ្នា សុទ្ធ​តែមាន​សុខភាព​ល្អ ហើយ​អាច​ប្រាស្រ័យ​ទាក់ទង​បាន​យ៉ាងច្បាស់ និង​លេងសើច​ជាមួយគ្នា​ពួកគេ​ផងដែរ ។​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ Thai Navy SEAL បាន​ផុស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ស្រង់​យកពាក្យ​សម្តី​របស់​ក្មេង​មួយចំនួន​ក្នុងចំណោម​នោះ ដែល​បាន​សរសេរ​ទៅកាន់​ឪពុកម្តាយ​របស់​ពួកគេ​៖

​ក្មេងប្រុស​ឈ្មោះ Chanintr Wiboonroongruang (Titan) អាយុ ១១ ឆ្នាំ បានសរសេរថា​៖ «​ប៉ា និង​ម៉ាក់ សូមអ្នក​ទាំងពីរ កុំ​បារម្ភ​នឹង​កូន​អី​ណា ។ កូន​សុខ​សប្បាយ​ទេ ។ សូម​យក​កូន​ទៅ​ញ៉ាំ​បំពង បន្ទា​ពីនេះ ។ កូន​ពិតជា​ស្រលាញ់​អ្នក​ទាំងពីរ​ណាស់​» ។​

Pipat Potiayu អាយុ ១៥ ឆ្នាំ បានសរសេរថា​៖ «​កូន​ស្រលាញ់​អ្នក​ម៉ាក់ និង​លោកប៉ា ហើយ​កូន​ចង់​ញ៉ាំ​សាច់ជ្រូក shabu» ។​

​សូមបញ្ជាក់ថា ក្មេងៗ​បាល់ទាត់​ទាំង​១២​នាក់ និង​គ្រូបង្វឹក​របស់​ពួកគេ បាន​កំពុង​ជាប់គាំង​នៅក្នុង​រូងភ្នំ​លិច​ទឹក Tham Luang អស់​រយៈពេល ២ សប្តាហ៍ មកហើយ ៕ ឧ​ត្ត​ម​

spot_img
×