Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តើ​ឲ្យ​ជឿ​រូ​ច​ដែរ​ទេ គ្រា​នៅ​ប្រទេស​ក្រីក្រ​មួយ​ចង់​បណ្តេញ​ព្រាយ​បិសាច​ត្រូវ​ចំណាយលុយ ១០០​ដុល្លារ ឲ្យ​បុព្វ​ជិត​រូបនេះ​?

spot_img

David Tesinsky ដើម្បី​ឆ្ម​ក់​បាន​រូបភាព​ទាំងនេះ គាត់​ត្រូវ​ឆ្លង​គ្រោះថ្នាក់​ទាំងនេះ ដើម្បី​ផ្តិត​យក​រូបភាព​បាន​ពិតៗ​អំពី​របៀប​បណ្តេញ​ព្រាយ​បិសាច​តែមួយ​គ្មាន​ពីរ​ខាងក្រោម​នេះ ។​

​អ្នកឯកទេស​ថតរូប​ម្នាក់នេះ បាន​ប្រឹងប្រែង​បញ្ចុះបញ្ចូល​ពលរដ្ឋ​ក្នុង​តំបន់​ទម្រាំ​ទទួលបាន​ការយល់ព្រម​ឲ្យ​គាត់​ថត​នូវ​ហេតុការណ៍​សាសនា​ចម្លែក​មួយ ប្រព្រឹត្ត​ទៅ​នា​ព្រះវិហារ Yerer Selassie ស្ថិត​នៅ​ពុំ​ឆ្ងាយ​ប៉ុន្មាន​ពី​រដ្ឋធានី Addis Ababa របស់​ប្រទេស Ethiopia ។​

​មនុស្សម្នា​កំពុង​តម្រង់​ជួរ​នៅ​មុខ​ព្រះវិហារ Yerer Selassie មាន​មនុស្ស​ប្រមាណ ១៥០​នាក់ កំពុង​ព្យាយាម​តម្រៀបជួរ​រង់ចាំ​ឲ្យ​បុព្វ​ជិត​ល្បីល្បាញ​បំផុត​នៅ​អេត្យូ​ពី ឈ្មោះ Memehir Girma Wedimu ដើម្បី​បណ្តេញ​ខ្មោច​ព្រាយ​បិសាច​ចេញពី​ខ្លួន​។​

​ស្ត្រី​ម្នាក់​បាន​ស្រែក​យ៉ាង​ខ្លាំង​ពេល​ត្រូវ​បុរស​ពីរ​នាក់ ចាប់​មិន​ឲ្យ​រើស​បម្រាស់​ដើម្បី​ឲ្យ​បុព្វ​ជិត​ស្រោច​ទឹក ។​

​ខ្លះ​ទៀត​យំ ស្រែក​ក្នុង​ពិធី​បណ្តេញ​ខ្មោច​ព្រា​យ ។​

​លោក​ដេវីត​ដែលជា​អ្នក​ថតរូប​បាន​ប្រាប់ថា ៖ “​បុព្វ​ជិត Memhir យក​ឈើឆ្កាង​មក​ប៉ះ​លើ​ថ្ងាស រួច​យក​ដៃ​ដាល់​លើ​ខ្លួន ក្រោយមក​ក៏​ស្រោច​ទឹក​ពី​លើ​ខ្លួន​ពួកគេ ។ ប្រការ​គួរ​ឲ្យ​ឆ្ងល់​នោះ គឺ​អ្នក​ដែល​មក​ពឹងពាក់ Memhir ត្រូវ​ចំណាយលុយ ១០០​ដុល្លារ ឬ​ច្រើន​ជាង​នេះ ទោះ​បី​ចំនួន​លុយ​នោះ​វា​ពិត​ជា​ច្រើន​ណាស់​សម្រាប់​ប្រទេស​ក្រីក្រ​នេះ ។​

​ហើយ​នឹង​បាន​បុព្វ​ជិត​ស្រោច​ទឹក​ឲ្យ ។​

​ស្ត្រី​ម្នាក់​ស្រែកយំ​មិន​ឈប់ ។​

​លោក David និយាយ​បន្ថែម​ថា អ្នក​ដែល​មក​ចូលរួម​ពិធី​នេះ សុទ្ធសឹងតែ​មាន​ជំងឺ​ដែល​វេជ្ជសាស្ត្រ​ពុំ​អាច​ព្យាបាល​ជា ហើយ​ក្រុម​គ្រួសារ​បែរ​ជា​យល់ថា វា​បណ្តាល​មក​ពី​ព្រាយ​បិសាច​ចូល​សន្ធិ​ត​ទៅ​វិញ ។

​ពិធី​បណ្តេញ​ខ្មោច​ព្រាយ​ដ៏​ចម្លែក​បែបនេះ តែ​ប្រព្រឹត្ត​ទៅ​នៅ​តំបន់​ដាច់ស្រយាល ដែល​មនុស្ស​ពុំ​សូវ​យល់​ដឹង ហើយ​ក្រីក្រ​បំផុត ៕ ចន្ទ្រា​

spot_img
×