Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​ជ្រោមជ្រែង​យក​អាសា ។ លុយកាក់ គួរ​ចេះ​ក្តាប់​ឲ្យចំ​ឱកាស​ដើម្បី​ការវិនិយោ​គ​នាំមក​នូវ​ប្រាក់​ចំណេញ​ធំ ។ មនោសញ្ចេតនា ត្រូវ​ចេះ​បង្កើត​គម្លាត ក្នុង​មនោសញ្ចេតនា ដើម្បី​បង្កើត​ថែម​ភាព​ទាក់ទាញ​សម្រាប់​ខ្លួនឯង ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ ទទួលបាន​ព័ត៌មាន​សប្បាយ​ច្រើន​ស្មាន​មិន​ដល់ ។ លុយកាក់ អាច​ចូលរួម​វិនិយោគ​ដ៏​ជោគជ័យ ចំណូល​កើនឡើង ។ មនោសញ្ចេតនា កក់ក្តៅ រីករាយ ។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវ​ត្រៀម​ឲ្យបាន​ល្អិតល្អន់​សម្រាប់​គ្រប់​ការ​ងារ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ខាងក្រៅ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ បាន​ដំណឹង​ល្អ​ពាក់ព័ន្ធ​ដល់​រឿង​លុយកាក់ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​ក្រែង​ក្លាយជា​ទំនាស់​នឹង​គ្នា ។​

​ឆ្នាំ​រោង ៖ ការងារ មានរឿង​រំខាន​ចិត្ត​ខ្លះៗ ត្រូវ​សម្រួល​អារម្មណ៍​កុំ​ឆេវឆាវ ។ លុយកាក់ មិន​នឹងនរ គួរ​សន្សំសំចៃ​កុំ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរ​គោរព​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន​ឲ្យ​គង់វង្ស ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រីកចម្រើន គ្រប់យ៉ាង​ពុំមាន​ជួប​ការលំបាក ឬ​ឧបសគ្គ​រាំងស្ទះ ។ លុយកាក់ មាន​ឱកាស​រក​ប្រាក់​ច្រើន ត្រូវ​ចាប់​យក​ឲ្យទាន់​។ មនោសញ្ចេតនា ល្អប្រសើរ សុខសាន្ត​បំផុត ។​

​ឆ្នាំ​មមី ៖ ការងារ គួរ​ពិចារណា​ឲ្យ​ម៉ត់ច​ត់​មុន​ពេល​សម្រេច​ធ្វើ​រឿង​អ្វីមួយ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា ងាយ​កើត​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមែ ៖ ជួប​ឧបសគ្គ​ច្រើន ត្រូវ​ប្រយ័ត្នប្រយែង ដើម្បី​បញ្ចៀស​កំហុសឆ្គង ។ លុយកាក់ មាន​បញ្ហា​ត្រូវ​ខាតបង់​ប្រាក់​កាស ទ្រព្យសម្បត្តិ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ខ្វែងគំនិត​គ្នា​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​វក ៖ ការងារ ទោះបី​មាន​អ្នក​ច្រណែនឈ្នានីស តែ​គ្រប់យ៉ាង​អ្នក​នៅ​តែ​អាច​ដោះស្រាយបាន ។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​រក្សា​ឲ្យ​គង់វង្ស​ក្នុង​កាបូប ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការស្វែងរក​គូគាប់ ។​

​ឆ្នាំ​រកា ៖ ការងារ មិន​សូវ​ល្អ គួរ​សម្រេច​ឲ្យបាន​ឆាប់​កិច​ការ​នៅ​សេសសល់ ។ លុយកាក់ ត្រូវ​គោរព​ច្បាប់​ចរាចរ​ដើម្បី​បញ្ចៀស​ត្រូវ​បង់ប្រាក់​ពិន័យ ។ មនោសញ្ចេតនា កុំ​ត្រចៀកស្រាល​ស្តាប់​ពាក្យ​ពី​ក្រៅ​មក​បង្ក​ទំនាស់​នឹង​គ្នា ។​

​ឆ្នាំចរ ៖ ការងារ គួរ​សម្តែង​យោបល់​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់ ធ្វើ​ដូច្នេះ​ទើប​ការងារ​រីកចម្រើន​ទៅ​មុខ ។ លុយកាក់ មាន​ឱកាស​រក​ប្រាក់​នៅ​នឹង​មុខ គួរ​ចាប់​យក​ឲ្យទាន់ពេល ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ ប្រយ័ត្នប្រយែង​មាន​អ្នក​ប៉ង​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ធ្លាក់ចុះ ចាយវាយ​ត្រូវ​ត្បិត​ត្បៀត ។ មនោសញ្ចេតនា ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ៕​

spot_img
×