Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តី៖ អ្នកគ្មានភារៈកិច្ចត្រូវដេញចេញពីតំបន់សង្គ្រោះរូង Tham Luang ដើម្បីសង្គ្រោះក្មេងៗទាំង១៣ ដែលអាចសម្រេចធ្វើឡើងនៅថ្ងៃនេះហើយ!!

spot_img

​អាជ្ញាធរ​ថៃ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន និង​បុគ្គលិកៗ​មិន​សំខាន់ នៅ​ថ្ងៃអាទិត្យ​នេះ ឱ្យ​ចាក​ចេញពី​កន្លែង​បោះជំរុំ​នៅ​ជិត​ច្រកចូល​រូង Tham Luang ទីកន្លែង​ដែល​ក្មេងប្រុសៗ ១២ នាក់ និង​គ្រូបង្វឹក​របស់​ពួកគេ បាន​ជាប់គាំង​នៅក្នុង​នោះ អស់​រយៈពេល​ជាង​២​សប្តាហ៍​មកហើយ ។​

​បទបញ្ជា​ដែល​មិនបាន​រំពឹងទុក​នេះ បាន​កើតឡើង​មួយថ្ងៃ បន្ទាប់ពី​ប្រធាន​បេសកកម្ម​សង្គ្រោះ បាន​និយាយថា លក្ខខណ្ឌ​ជាច្រើន​បានផ្តល់​ភាពល្អប្រសើរ​ខ្លាំង សម្រាប់​ការជម្លៀស​ចាប់ផ្តើម ខណៈ​ន​ការព្រួយបារម្ភ​ថា ភ្លៀង​ដែល​កំពុង​កើត​មាននៅ​ព្រឹក​នេះ អាច​រាំងស្ទះ​ផែនការ​សង្គ្រោះ​នេះ ។​

​ប៉ូលីស​បានប្រកាស​តាមរយៈ​មេក្រូ​នៅ​កន្លែងកើតហេតុ​ថា​៖ «​មនុស្ស​គ្រប់គ្នា​ដែល​មិនបាន​ភារៈកិច្ច​ពាក់ព័ន្ធ​ជាមួយ​ប្រតិបត្តិ​ការសង្គ្រោះ ត្រូវតែ​ចេញពី​តំបន់​ភ្លាមៗ ។ តាមរយៈ​ការវាយតម្លៃ​ពី​ស្ថានភាព យើង​ត្រូវ​ការប្រើ​តំបន់​នេះ ដើម្បី​សង្គ្រោះ​ជនរងគ្រោះ​» ។

​មន្ត្រី​ពុំបាន​បញ្ជាក់​ច្បាស់​ថា​តើ​កិច្ចខិតខំ​ប្រឹង​ដ៏​ស្មុគស្មាញ​នេះ ក្នុង​មុជទឹក​នាំយក​ក្មេងៗ​ទាំងនោះ​ចេញពី​ក្នុង​រូង​រាប់​គីឡូ​ម៉ែ​ទ្រ Tham Luang នេះ ដែល​ស្ថិតនៅ​ភាគ​ខាងជើង បានចាប់ផ្តើម​នោះទេ ។

​នៅ​ចុង​សប្តាហ៍​នេះ ប្រធាន​បេសកកម្ម​សង្គ្រោះ លោក Narongsak Osottanakorn និយាយថា ក្មេងប្រុសៗ​រងគ្រោះ​ទាំងនោះ មិនទាន់​ត្រៀមខ្លួន ដើម្បី​ធ្វើដំណើរ​ទេ ប៉ុន្តែ ពាក់កណ្តាល​យប់​ថ្ងៃ​សៅរ៍ គាត់​បាន​ឲ្យ​យោបល់​ថា មាន​បង្អួច​មួយ ដើម្បី​ព្យាយាម​ជម្លៀស ។

​លោក Narongsak បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ឥឡូវនេះ ហើយ​ក្នុង​រយៈពេល ៣ ឬ ៤ ថ្ងៃ​ទៀត នោះ​លក្ខខណ្ឌ​នឹង​ល្អប្រសើរ​បំផុត សម្រាប់​ការជម្លៀស ដែល​ក្នុងនោះ​ទាំង​កម្រិត​ទឹក​, អាកាសធាតុ និង​សុខភាព​របស់​ក្មេងៗ​» ។​

​លោក​បន្ថែម​ដោយ​លើកឡើង​ពី​ការប៉ាន់ស្មាន​របស់​អ្នក​មុជទឹក និង​អ្នកជំនាញ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​អាចធ្វើ​ឲ្យ​ទឹក​ឡើងដល់​ធ្នើ ទីកន្លែង​ដែល​ក្មេងៗ​រងគ្រោះ​ទាំងនោះ​កំពុង​ស្ថិតនៅ ហើយ​កាត់បន្ថយ​តំបន់​នេះ «​ជិត​១០​ម៉ែត្រការ៉េ​» ។ ប៉ុន្តែ ការស្លាប់​របស់​អតីត​អ្នក​មុជទឹក​របស់​កងទ័ពជើងទឹក​ថៃ ដែល​បាន​អស់​អុកស៊ីហ្សែន នៅក្នុង​រូងភ្នំ កាលពី​ថ្ងៃ​សុក្រ បាន​គូសបញ្ជាក់​អំពី​គ្រោះថ្នាក់ នៃ​ការធ្វើដំណើរ​ដ៏​ប្រថុយ​នេះ សូម្បីតែ​អ្នកជំនាញ​ក៏ដោយ ៕ ឧត្តម

spot_img
×