Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេសកកម្ម​នាំយក​អ្នក​ទាំង​១៣​ចាប់ផ្តើម​ហើយ និង​រំពឹងថា​នៅ​ម៉ោង​៩​យប់​នេះ ក្មេងប្រុស​រងគ្រោះ​៤​នាក់​ដំបូង​នឹងមាន​វត្ត​មាននៅ​លើគោក​

spot_img

​ប្រធាន​ក្រុម​បេសកកម្ម​បាន​និយាយថា បេសកកម្ម​មួយ​ដើម្បី​ជម្លៀស​ក្មេងៗ​កីឡាករ​បាល់ទាត់​ទាំង​១២​នាក់ និង​គ្រូបង្វឹក​របស់​ពួកគេ ដែល​កំពុង​ត្រូវ​ជាប់គាំង​ក្នុង​រូងភ្នំ Tham Luang អស់​រយៈពេល​ជាង​២​សប្តាហ៍ ស្ថិតក្នុង​ស្រុក Mae Sai ខេត្ត Chiang Rai បានចាប់ផ្តើម​ហើយ នៅវេលា​ម៉ោង​ប្រហែល ១០ ព្រឹក​ថ្ងៃអាទិត្យ​នេះ ។​

​លោក Narongsak Osottanakorn បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ជិត​តំបន់​រូងភ្នំ Tham Luang ថា​៖ «​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដ៏​សំខាន់បំផុត ដែល​ក្មេងប្រុស​រងគ្រោះ​ទាំងនោះ បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ប្រឈម​នឹង​បញ្ហា​ណាមួយ​កើតឡើង​» ។

​សមាជិក​នៃ​ក្រុម​ជួយ​សង្គ្រោះបាន​ចូលទៅ​ខាងក្នុង​រូង នៅវេលា​ម៉ោង ១០ ព្រឹក​ហើយៗ ក្មេងប្រុស​ទាំងនោះ ត្រូវបាន​គេ​រំពឹងថា​នឹង​ចេញពី​រូងភ្នំ​នៅ​ម៉ោង ៩ យប់ ។ គេ​ក៏​ពុំទាន់​ច្បាស់​ថា​តើ​ក្មេងប្រុស​រងគ្រោះ​ប៉ុន្មាន​នាក់ នឹងត្រូវ​បាន​យក​ចេញពី​ក្នុង​រូង​នៅថ្ងៃនេះ​ទេ​។

​របាយការណ៍​មុនៗ​បាន​បញ្ជាក់ថា មានតែ​អ្នក​ដែលមាន​កម្លាំងកំហែង​ខ្លាំង ១០០ ភាគរយ​ប៉ុណ្ណោះ ដែល​នឹង​មក​មុនគេ ។ ថ្ងៃនេះ​របាយការណ៍មួយចំនួន​បាន​អះអាងថា ក្រុម​ដំបូង​មកដល់​លើគោក គឺមាន​ក្មេងប្រុស ៤ នាក់ ៕ ឧ​ត្ត​ម​

spot_img
×