Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់​កម្មករសំណង់​ម្នាក់​ពីលើ​អគារ​ខុន​ដូ​យូ​ខេ​ខុន​ជាន់​ទី​២១ របស់​ក្រុមហ៊ុន​៩៩៩ បណ្ដាលឱ្យ​ស្លាប់​

spot_img

​ភ្នំពេញ ៖ កម្មករសំណង់​ម្នាក់ បាន​ធ្លាក់ចូល​ពី​ជាន់​ទី​២១ នៃ​អគារ​ខុន​ដូ យូ​ខេ តាម​ប្រអប់​ជណ្តើរយន្ត បណ្តាលអោយ​ស្លាប់ ទោះបី​ក្រុមគ្រួសារ​និង​អ្នកធ្វើ​ការព្យាយាម​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យរ​ស្ស៊ី ដែល​ជិត​បំផុត​ក៏ដោយ ។ ហេតុការណ៍​នេះ កើតឡើង​កាល​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ការដ្ឋាន​ខុន​ដូរ​បុរី​៩៩៩ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ កែង​១៨៧​ក្រុម​១៦ ស្ថិតនៅ​ភូមិ​២ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​

​ជនរងគ្រោះ​សព​មានឈ្មោះ ម៉េង សារិន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​មុខ របរ​កម្មករសំណង់​នៅ​ខុន​ដូរ​បុរី​៩៩៩​ស្នាក់​នៅក្នុង​ការដ្ឋាន​នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃធំ ឃុំ គោ​ខ្ទ​ក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។​

​យោងតាម​ការ​ឱ្យដឹងពី​បងប្រុស​បង្កើត​សព បាន​អាះអាងថា​ប្អូនប្រុស​គាត់​បាន​ធ្លាក់ចូល​ប្រអប់​ជណ្ដើរយន្ត​ពីលើ​ជាន់​ទី​២១​មកដល់​ដី​បែកក្បាល ហើយ​បាន​ដឹក​ទៅដល់​មន្ទីរពេទ្យរ​ស្ស៊ី ។ បងប្រុស​បន្តថា ប្អូន​គាត់​ធ្លាក់​ដោយ​ខ្លួនឯង ពីលើ​អគារ​ខុន​ដូ​៩៩៩ ហើយ​ខាង​ក្រុមហ៊ុន​ក៏បានផ្ដល់​ថវិកា​មួយចំនួន​ចូល​បុណ្យ​គ្រាន់តែ​សូមអោយ​សមត្ថកិច្ច​ដឹងលឺ​និង​សុំ​យក​សព​ទៅ​ស្រុ​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ប៉ុណ្ណឹង​ទេ ។​

​ជាមួយគ្នា​នោះដែរ​លោក អធិការរង​ខណ្ឌចំការមន​បាន​ប្រាប់ថា​មាន​បុរស​ម្នាក់​សង្ស័យ​រអិល​ជើង​ធ្លាក់​ពី​អាគារ​ខុន​ដូរ​បុរី​៩៩៩​ស្លាប់​ក្រោយមក​ក៏បាន​ចុះមក​ត្រួតពិនិត្យ​និង​សការ​ជាមួយ​កម្លាំង​គរ​បាល​ការិយាល័យ​កោសល្យ​វិ​ច្ឆ័​យ​ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​ពិនិត្យ​សព​បុរស​ជា​កម្មករ​ហើយ​បាន​សាកសួរ​នាំ​និង​ស្ត្រី​ជា​បងថ្លៃ​និង​បុរស​ជា​បងប្រុស​បង្កើតបាន​អាះអាង​ប្រាប់ថា​សព​មុន​កើតហេតុ​នៅវេលា​ម៉ោង​១​និង​៣០​នាទី​ឈានចូល​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ ២០១៨​កំពង់ធ្វើការ​ដូច​សព្វ​ដង​ហើយ​ដើរ​ថយក្រោយ​រួច​ចំ​ប្រហោង​ប្រអប់​ជណ្ដើរយន្ត​ដែល​មិនទាន់​ធ្វើ​រួច​ហើយក៏​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​២១​មក​ផ្ទាល់​ដី​ដែល​អគារ​មាន​កំពស់​២២​ជាន់ក្រោយ​មក​ក៏​ដឹក​តាម​ម៉ូតូ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​រៀ​ត​តែ​អកុសល់​មកដល់​ម៉ោង​៦​និង​៣០​នាទី​យប់​កី​គ្រូពេទ្យ​ប្រាប់ថា ប្អូនប្រុស​គាត់​បាន​ដាច់ខ្យល់​ស្លាប់​ហើយ រួច​ក៏បាន​ទៅប្រាប់​ខាង​សន្តិសុខ​ដែល​គ្រប់គ្រង​នៅ​អាគារ​ខុន​ដូរ​ខាងលើ​ក៏បាន​ចូល​បុណ្យ​ចំនួន​ទឹកប្រាក់​ក្នុង​ម៉ោង​បំពេញភារកិច្ច​ចំនួន​២​ពាន់​ដុល្លា​សហរដ្ឋ​អា​មេ​រិច ហើយ​លុះដល់​ម៉ោង​៩​និង​០០​នាទី​យប់​ថ្ងៃ​ដដែល បាន​ប្ដឹង​សមត្ថកិច្ច​ចុះមក​សាល​តំកល់សព​មន្ទីរពេទ្យរ​ស្ស៊ី​ដើម្បី​ចេញ​លិខិត​មរណៈភាព​ដើម្បី​សុំ​ដឹក​សព​ប្អូន​គាត់​យកទៅ​ស្រុកកំណើត​ក្រោយមក​សមត្ថកិច្ច​ជំនាញ​ក៏បាន​ត្រួតពិនិត្យ​សព សន្និដ្ឋាន​ករណី​បុរស​ជា​កម្មករ​ស្លាប់​ធ្លាក់​ពីលើ​អគារ​ប​ណ្ដោ​ល​បែកក្បាល​ពី​ខាងក្រោយ​ផុង​លលា​ដ៏​ក្បាល និង​ខ្លួនប្រាណ​មាន​ស្នាម​រលាត់ ហើយ​សព​បាន​ប្រគល់អោយ​ក្រុមគ្រួសារ​សព​យកទៅ​ស្រុ​កំណើត ។

​ទោះបីជា​ក្រុមគ្រួសារ​មិន​ដាក់​ពាក្យបណ្ដឹង​ក៏ដោយ ក៏​សមត្ថកិច្ច​យើង នឹង​ចុះទៅ​ត្រួតពិនិត្យ​កន្លែងកើតហេតុ អោយបាន​ច្បាស់​ថា ពិតជា​ធ្លាក់​ខ្លួនឯង ឬក៏​មាន​អ្នកផ្សេង​ដោយសារ​យប់​ជ្រៅ សមត្ថកិច្ច​យើង​គ្រាន់​ត្រួតពិនិត្យ​សព​ហើយ​ប្រញាប់​ប្រគល់​សព​អោយទៅ​ក្រុមគ្រួសារ​សព​សិន ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×