Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ក្នុង​ថ្លុកឈាម​ម្នាក់ ក្នុងករណីរ​រថយន្ត​បែន​ធុន​ធំ បើក​ឆ្លងផ្លូវ​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​

spot_img

​ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម ក្រោយពី​មាន​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​បើក​ឆ្លងផ្លូវ​ទៅបុក​ម៉ូតូ​ក្នុងទិសដៅ​ច្រាស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​នោះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ ​ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​កី “​ខ​” សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ ​ជន​សង​រងគ្រោះ​មានឈ្មោះ ខាយ កំ​សេន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​សា​ឡូង​ទី​១ ឃុំ​អ​ង្គេ​ទ្រេត ស្រុក​ស្វាយ​ អន្ទរ ខេត្តព្រៃវែង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CN-0970​។​

​ជនរងគ្រោះ​ខាងលើ មាន​មុខរបរ​ជាជាង​ភ្លើង ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ចំណែក​រថយន្ត​បង្ក​ត្រូវបាន​ប្រជាពលរដ្ឋ អះអាងថា ជា​រថយន្ត​បែន​កង់​៦ ក្រោយ​កើតហេតុ​ភ្លាម បាន​បន្ថែម​ល្បឿន​បើក​គេច​ទៅ​បាត់​។​

​សាក្សី​ឃើញ​ហេតុការណ៍​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​បង្ក បើក​ពី​ជើង​ទៅត្បូង ​លុះដល់​ចំណុចកើតហេតុ បត់​ឆ្លងផ្លូវ ជ្រុល​ទៅបុក​ចំ​ពីមុខ​ម៉ូតូ​ជនរងគ្រោះ ដែល​បើក​ពី​ត្បូង​ទៅ​ជើង​វិញ ​បណ្តាល​ឲ្យ​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តែម្ដង​។ ចំណែក​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​មុខ ហើយ​រថយន្ត​បង្ក​បើក​រត់​កាត់​តាមផ្លូវ​បេតុង​ចូលក្នុង​ភូមិ គេច​ទៅ​បាត់ស្រមោល ដោយ​បន្សល់ទុក​តែ​សាកសព​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​កន្លែងកើតហេតុ រួច​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាលពងទឹក ​ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​យក​ឯកសារ​ម​ក​យកទៅ​វិញ​។

​ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×