Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រំភើបចិត្ត​ជំនួស​ណាស់​! ក្មេង​បាល់ទាត់៤​នាក់​ដំបូង​គេ ត្រូវបាន​នាំចេញ​ដោយ​សុវត្ថិភាព​ហើយ​ (វីដេអូ)

spot_img

​នៅវេលា​ម៉ោង ៥ និង ២០ នាទី ២​នាក់​ដំបូង នៃ​សមាជិក​ក្រុម​ក្មេង​បាល់ទាត់​ទាំង​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់ ដែល​ជាប់គាំង​នៅក្នុង​រូងភ្នំ Tham Luang ត្រូវបាន​ក្រុម​អ្នក​មុជទឹក​ដ៏​ជំនាញ នាំយក​ចេញ​ដោយ​សុវត្ថិភាព​ហើយ ។​ នេះបើយោងតាមសារព័ត៌មានថៃ ។

​បន្ទាប់ពី​សង្គ្រោះ​ចេញពី​ក្នុង​រូងភ្នំ ពួកគេ​ក៏ត្រូវ​បាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​សុខភាព​ជាបន្ទាន់​ផងដែរ ។​

​សូមបញ្ជាក់ថា ក្រុម​អ្នក​មុជទឹក​ដ៏​ជំនាញៗ​ចំនួន ១៨ នាក់ ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​នេះ រួមមាន​អ្នកជំនាញ​មកពី​អន្តរជាតិ ១៨ នាក់ និង​ថៃ​៣​នាក់ ។​

​ក្រុម​ក្មេងៗ​បាល់ទាត់​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់​របស់​ពួកគេ ត្រូវបាន​បែងចែក​ជា​២​ក្រុម ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​នេះ ខណៈ​កម្រិត​ទាប គឺជា​លក្ខខណ្ឌ​ដ៏​ល្អ​បំផុត ដើម្បី​នាំយក​ពួកគេ​ចេញពី​ក្នុង​រូងភ្នំ ដោយ​ពុំ​មុជទឹក​ជ្រៅ ។

គួរបញ្ជាក់ផងទៀតថា​ ក្មេងៗត្រូវបានជួយសង្គ្រោះ​ចេញ​​​ជាបន្ត​បន្ទាប់នេះ ត្រូវបាន​រថយន្តសង្គ្រោះ​បន្ទាន់​ដឹកចេញ​ពីកន្លែងកើតហេតុ និង​​ផ្ទេរ​បន្ត​​តាម​ឧទ្ធម្ភាគចក្រ​ ទៅកាន់មន្ទីរពេទ្យ​ខេត្ត​ឈៀងរ៉ៃ ហើយ ៕ ឧត្តម

  

spot_img
×