Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេងប្រុស​ទី​៦ ត្រូវបាន​យកចេញ​ដោយ​សុវត្ថិ​ភាពជា​បន្ត និង​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅកាន់​មន្ទីរពេទ្យ​ឈៀង​រ៉ៃ​ហើយ (​វីដេអូ​)

spot_img

​សារព័ត៌មាន​ថៃ​ដែល​បាន​ដកស្រង់​សម្តី​ពី​មន្ត្រី ដោយ​និយាយថា ក្មេង​បាល់ទាត់​ទី​៦ ត្រូវបាន​សង្គ្រោះ​ដោយ​សុវត្ថិ​ភាពជា​បន្ត​ទៀតហើយ និង​ត្រូវបាន​ដឹក​ចេញពី​ច្រក​រូងភ្នំ Tham Luang ដោយ​រថយន្ត​សង្គ្រោះបន្ទាន់ និង​ផ្ទេរ​បន្ត​តាម​ឧទ្ធម្ភាគចក្រ ដើម្បី​ដក​ឆ្ពោះទៅកាន់​មន្ទីរពេទ្យ ក្នុង​ខេត្ត​ឈៀង​រ៉ៃ ។​

​ពី​កន្លែងកើតហេតុ អ្នកសារព័ត៌មាន Zing លោក Vu Manh បាន​និយាយថា ប្រធាន​ក្រុម​ប្រតិបត្តិ​សង្គ្រោះ​លោក Narongsak នឹងធ្វើ​សន្និសីទកាសែត​នៅវេលា​ម៉ោង ៩ និង​០០ នាទី យប់​នេះ ។

​លោក Narongsak Osottanakorn អតីត​អភិបាលខេត្ត​ឈៀង​រ៉ៃ និយាយថា លោក​បាន​ជួប​ក្មេងៗ​ត្រូវបាន​ជួយសង្គ្រោះ​ទាំងនោះ ហើយ​ពួកគេ​មាន​សុខ​ភាពល្អ​ទាំងអស់គ្នា​ផងដែរ ។ បេសកកម្ម​សង្គ្រោះ​ជា​បន្តបន្ទាប់ នឹង​ចាប់ផ្តើម​ប្រហែល​ពី ១០ ទៅ ២០ ម៉ោង​ទៀត ខណៈ​ក្រុម​សង្គ្រោះ​កំពុង​រៀបចំ​ឧបករណ៍​សង្គ្រោះ ។​

Reuters បាន​ដកស្រង់​សម្តី​សមាជិក​ជាន់ខ្ពស់ នៃ​ពេទ្យ​ជើង​ទឹក​ថៃ ក្នុងអំឡុង​ប្រតិបត្តិ​ការសង្គ្រោះ ដោយ​និយាយថា ក្មេងប្រុស​៦​នាក់​ដំបូង ត្រូវបាន​នាំយក​ចេញពី​ក្នុង​រូង Tham Luang ។​

​សូមបញ្ជាក់​ទៀតថា អ្នក​មុជទឹក​កំពូល​ជំនាញៗ​អន្តរជាតិ ៩០ នាក់ និង​ថៃ ៤០ នាក់ បាននិងកំពុង​ចូលរួម​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​ក្មេង​ជា​បន្តបន្ទាប់​ទៀត នាពេល​ខាងមុខនេះ ៕ ឧ​ត្ត​ម​

spot_img
×