Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន​ស៊ើបអង្កេត​ឃាតកម្ម​ទី​៣ លើ​ឥស្សរជន​នយោបាយ​

spot_img

​តាម AFP នៅ​ថ្ងៃ​៨​ខែកក្កដា​នេះ​សមត្ថកិច្ច​ហ្វ៊ី​លី​ពី​ន​បាន​ដំណើរការ​ស៊ើប​អង្ក​ត​ករណី​ធ្វើឃាត​អភិបាលរងក្រុង​ម្នាក់​នៅក្បែរ​រដ្ឋធានី​ម៉ានីល​។​

លោក​ឥស្សរជន​នយោបាយ​ហ្វីលីពីន​៣​រូប ដែល​ត្រូវធ្វើឃាត​ក្នុង​សប្ដាហ៍​កន្លងមក Antonio Halili, Ferdinand Bote, Alexander Lubigan

​នេះ​គឺជា​ការវាយប្រហារ​លើក​ទី​៣​ហើយ​របស់​ពួក​ខ្មាន់កាំភ្លើង​ដែល​ពុំទាន់​ដឹង​ច្បាស់​អត្តសញ្ញាណ​សំដៅ​មន្ដ្រី​ដឹកនាំ​តាម​ខេត្ត​ក្រុង​ក្នុងអំឡុង​មួយ​សប្ដាហ៍​។​

​មុន​នោះ​កាលពី​ថ្ងៃទី​៣​កន្លងមក ពួក​ឃាតករ​ដែល​ពុំទាន់​ដឹង​ច្បាស់​អត្តសញ្ញាណ​បាន​ធ្វើឃាត​អភិបាល General Tinio លោក Ferdinand Bote កណ្ដាល​ថ្ងៃ​នៅ​ទីក្រុង Cabanatuan ។​

​ក្នុងពេលនោះ លោក Antonio Cando Halili អភិបាល​ទីក្រុង​Tanauan នា​ខេត្ត Batangas ភាគ​និរតី​ហ្វីលីពីន អ្នក​ដែល​ស្ថិតក្នុង​បញ្ជី​នៃ​មន្ដ្រី​ត្រូវបាន​ចោទប្រកាន់ថា​មាន​ទាក់ទិន​ដល់​គ្រឿងញៀន​ក៏ត្រូវ​បានសម្លាប់​កាលពី​ថ្ងៃ​២​ខែកក្កដា​កន្លងមក​ពេល​គោរព​ទង់ជាតិ​។​

​មកទល់ពេលនេះ ប៉ូលិស​ពុំទាន់​រកឃើញ​សញ្ញា​នៃ​ការពាក់ព័ន្ធ​ចំពោះ​ការធ្វើឃាត​ទាំងបី​នៅឡើយ​ទេ​៕

សូយន

spot_img
×