Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​ចិន​ចុះចត​បន្ទាន់​នៅ​ជប៉ុន​

spot_img

​នៅ​ថ្ងៃទី​៨​កក្កដា​ម្សិលមិញ​នេះ យន្ដហោះ​ពាណិជ្ជកម្ម​ចិន​មួយ​បាន​ចុះចត​បន្ទាន់​នៅ​ព្រលានយន្ដហោះ Chubu ភាគ​កណ្ដាល​ប្រទេស​ជប៉ុន​ព្រោះតែ​ខ្វះ​ប្រេងឥន្ធនៈ​។​

​ព្រលានយន្ដហោះ​Chubu

​ជប៉ុន​ឱ្យដឹងថា យន្ដហោះ Boeing 737 ដែល​ចេញដំណើរ​ពី​តៃប៉ិ​, តៃវ៉ាន់​(​ចិន​) បាន​ស្វែងរក​វិធី​ចុះចត​៣​លើក​នៅ​ព្រលានយន្ដហោះ Toyama តែ​ត្រូវ​បរាជ័យ ព្រោះ​ច​ន្ដ​ខ្យល់​មិន​ស្ថិរភាព​។​

​បន្ទាប់មក​ដោយ​ប្រេងឥន្ធនៈ​ជិត​អស់ យន្ដហោះ​បាន​ផ្លាស់ប្ដូរ​ទៅ​ចុះចត​នៅ​ព្រលានយន្ដហោះ Chubu វិញ​។​

​បច្ចុប្បន្ន​ពុំទាន់​មាន​របាយការណ៍​ណាមួយ​ចំពោះ​អ្នកដំណើរ​១៥៥​នាក់ ព្រមទាំង​ក្រុម​ហោះហើរ ក៏ដូចជា​យន្ដហោះ​ទេ ប៉ុន្ដែ​សមត្ថកិច្ច​ជប៉ុន​ចាត់ទុកថា​នេះ​ជា​ករណី​មិនធម្មតា ហើយ​ពួកគេ​បាន​ចាត់​ភ្នាក់ងារ​២​រូប​ធ្វើការ​ស៊ើបអង្កេត​ករណី​នេះ​៕

សូយន

spot_img
×