Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​អាមេរិក Pompeo ជួប​ជាមួយ​អគ្គលេខាបក្ស​វៀតណាម Nguyễn Phú Trọng

spot_img

ក្នុងជំនួប​នេះ ប្រមុខ​ការទូត​អាមេរិក​អះអាងថា អាមេរិក​លើកតម្កើង​និង​មានបំណង​បង្កើន​បន្ថែម​ទំនាក់ទំនង​សហ​ប្រតិ​ប​ត្តិ្ក​ការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​វៀតណាម ។​គូរ​កត់សម្គាល់ថា លោក​Pompeo បាន​ជួប​ជាមួយ​មេដឹកនាំ​វៀតណាម​ភ្លាម​ពេលទៅដល់​ប្រទេស​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ពីថ្ងៃ​៨-៩ ខែកក្កដា​។​

អគ្គលេខាបក្ស​វៀតណាម Nguyễn Phú Trọng និង​ប្រមុខ​ការទូត​អាមេរិក​Pompeo

​ប្រមុខ​ការទូត​អាមេរិក​ ​ឱ្យដឹងថាៈ អាមេរិក​គាំទ្រ​សេរីភាព​នាវាចរណ៍​និង​ដោះស្រាយ​ដោយ​សន្ដិភាព​ចំ​ពេះ​បណ្ដា​ជម្លោះ​និង​ការខ្វែងគំនិត​គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​លើ​មូលដ្ឋាន​ច្បាប់​អន្ដរជាតិ គាំទ្រ​តួនាទី​ស្នូល​របស់​អា​ស៊ា​នៅ​តំបន់​ឥណ្ឌា​-​ប៉ាស៊ីហ្វិក បន្ដ​សកម្ម​ជំរុញ​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជាន់ខ្ពស់​កន្លងមក​។​អាមេរិក​ក៏​នឹង​បន្ដ​គាំទ្រ​វៀតណាម​ក្នុង​ការស្ដារ​ផលវិបាក​នៃ​សង្គ្រាម​។

​អគ្គលេខាបក្ស​វៀតណាម Nguyễn Phú Trọng បាន​ស្នើឱ្យ​ប្រទេស​ទាំងពីរ​បន្ដ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចសហប្រតិបត្ដិការ​ដៃគូ​គ្រប់​ជ្រុងជ្រោយ​វៀតណាម​-​អាមេរិក ហើយ​បន្ដធ្វើ​ការអភិវឌ្ឍ​ដើម្បី​ការអភិវឌ្ឍ​នៅក្នុង​តំបន់​និង​លើ​ពិភពលោក​។​

​ថ្ងៃទី​៩​កក្កដា​នេះ ប្រមុខ​ការទូត​អាមេរិក​នឹង​បន្ដ​ជួប​ជាមួយ​នាយករដ្ឋមន្ដ្រី​វៀតណាម​Nguyễn Xuân Phúc ហើយនឹង​ពិភាក្សា​ការងារ​ជាមួយ​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការបរទេស​វៀតណាម​Phạm Bình Minh ៕

សូយន

spot_img
×