Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រក្រតីភាព​ទំនាក់ទំនង​ជាមួយ​អាមេរិកៈ កូរ៉េខាងជើង​គួរ​អនុវត្តន៍​តាម​គំរូ​វៀតណាម​

spot_img

​ថ្លែង​ក្នុងពេល​កំពុង​ទស្សនកិច្ច​នៅ​វៀតណាម ប្រមុខ​ការទូត​អាមេរិក Pompeo ថ្លែងថា ប្រធានាធិបតី​អាមេរិក​Donald Trump មានជំនឿថា កូរ៉េខាងជើង​អាច​ដើរ​តាមផ្លូវ​មួយ​ស្រដៀង​វៀតណាម ក្នុង​ដំណើរការ​ប្រក្រតី​ភាវូបនីយកម្ម​ទំនាក់ទំនង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ហើយ​ឈាន​ឆ្ពោះទៅរក​ភាពរុងរឿង​។ តាម​លោក ពេលនេះ​មេដឹកនាំ​កូរ៉េខាងជើង​ត្រូវ​ក្ដោប​ក្ដាប់​ឱកាស​។​

​ប្រមុខ​ការទូត​អាមេរិក Pompeo និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un

​ថ្លែង​ក្នុងជំនួប​ជាមួយ​សហគមន៍​វៀតណាម ប្រមុខ​ការទូត​អាមេរិក​បង្ហាញ​ពី​បំណង​ថា​ថ្ងៃ​ណាមួយ​ចំណងទាក់ទង​ដៃគូ ជាមួយ​កូរ៉េខាងជើង​របស់​អាមេរិក​នឹងមាន​ដូច​វៀតណាម​បច្ចុប្បន្ន​។ លោក​សង្កត់ធ្ងន់ថា មេដឹកនាំ Kim នឹង​យល់ឃើញថា កូរ៉េខាងជើង​អាចឈាន​ទៅធ្វើ​ការកែទម្រង់​និង​ស្ថាបនា​ចំណងទាក់ទង​ទាំងឡាយ​ជាមួយ​អាមេរិក​ដោយ​ពុំមាន​រង​ការគំរាមកំហែង​អំពី​អធិបតេយ្យភាព ឬ​ការផ្លាស់ប្ដូរ​របប​នយោបាយ​ឡើយ​។​

​លោក​លើកឡើង​បន្ថែមថា ក្រោយ​២​ទសវត្ស​ន៍​ប៉ុណ្ណោះ ជញ្ជីងពាណិជ្ជកម្ម​ទ្វេភាគី​អាមេរិក​-​វៀតណាម​បាន​កើនឡើង​ដល់​ទៅ 8.000% ហើយ​បណ្ដា​ក្រុមហ៊ុន​អាមេរិក​បាន​បណ្ដាក់ទុន​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ទីផ្សារ​វៀតណាម​។ លោក​វាយតម្លៃថា គំរូ​នៃ​កំណើនសេដ្ឋកិច្ច​របស់​វៀ​ត​ណា​ម​គួរ​ត្រូវបាន​កូរ៉េខាងជើង​រៀនសូត្រ​តាម​។​

​អគ្គលេខាបក្ស​វៀតណាម​និងប្រមុខ​ការទូត​អាមេរិក

​គូរ​រំលឹកថា ប្រមុខ​ការទូត​អាមេរិក​បានលើកឡើង​បញ្ហា​ទាំងឡាយ​ខាងលើ បន្ទាប់ពី​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ទី​៣ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​មុននេះ​។​

​បើតាម​ប្រមុខ​ការទូត​អាមេរិក ជំនួប​កន្លងមក ភាគី​ទាំង​ពីរបាន​ពិភាក្សា​នូវ​ខ្លឹមសារ​«​ស្មុគស្មាញ​» ហើយ​ភាគី​ទាំងសងខាង​ក៏​ទទួលបាន​នូវ​ភាព​រីកចម្រើន​ចំពោះ​ខ្លឹមសារ​ស្នូល​ស្ទើរតែ​ទាំងអស់ ។​យ៉ាងនេះ​ក្ដី ក៏​នៅមាន​ការងារ​ច្រើន​ដែល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ព្យុងយ៉ាង​ត្រូវ​បន្ដ​សុក្រឹតភាព​វា ។

​ជាក់ស្ដែង​នៅ​ថ្ងៃទី​១២ ខែកក្កដា​ខាងមុខ មន្ដ្រី​ក្រសួងការពារជាតិ​អាមេរិក​នឹង​ជួបប្រជុំ​ជាមួយ​មន្ដ្រី​កូរ៉េខាងជើង នៅ​តំបន់​ព្រំដែន​កូរ៉េ​ទាំងពីរ ដើម្បី​ពិភាក្សា​អំពី​ការ ប្រគល់​អដ្ឋិធាតុ​កងទ័ព​អាមេរិក​៕

សូយន

spot_img
×