Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាក់​សាំង​ដុត​ប៉ង​សម្លាប់​ខ្លួន​ឯង​ដោយ​តូច​ចិត្ត​ប្រពន្ធ​រត់​ចោល​ទៅ​មាន​ប្រុស​ថ្មី

spot_img

ភ្នំពេញ ៖ បុរសម្នាក់ទិញសាំមកចាក់ស្រោចលើខ្លួន ហើយដុតខ្លួនឯង បណ្តាលឲ្យឆេះរលាក រលួយពេញខ្លួនបាន ផ្អើលប្រជាពលរដ្ឋ ក្បែរខាងជួយពន្លត់ បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារតែប្រពន្ធរត់ចោលទៅមានប្រុសថ្មី ។

ហេតុការណ៌ នេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

អ្នកភូមិថា៖ជនរងគ្រោះឈ្មោះ វណ្ណ រដ្ឋា អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិចក ឃុំចក ស្រុកអូរាំងឪ ខេត្តកំពង់ចាម បច្ចុប្បន្នខេត្តត្បូងឃ្មុំ ។ ចំណែកប្រពន្ធរត់ចោលបាត់ ឈ្មោះ ស្រី ផា អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ។

សាច់ញាតិខាង ជនរងគ្រោះបានឲ្យដឹងថា ពួកគេទាំង២នាក់ បានគ្នាជាប្តីប្រពន្ធ អស់រយៈពេល៤ឆ្នាំមកហើយ មានកូនស្រីម្នាក់ ជាចំណង់ស្នេហ៍ ហើយការរស់នៅរបស់ពួកគេ ប៉ុន្មានខែចុងក្រោយនេះ ក្នុងគ្រួសារ កើតមានភា ពរកាំរកុស ដោយសារ ប្រច័នឭណ្ឌ ប្រពន្ធលួចមានប្រុសថ្មី បែកធ្លាយរឿង ប្រពន្ធបានចាកចុះចោលទៅបាត់ អស់រយពពេល១សប្តាហ៍កន្លងទៅហើយ មកដល់ល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ វិប្បត្តិផ្លូវចិត្ត កាន់តែធ្ងន់ទ្វេរឡើង ក៏សម្រេចចិត្តទិញសាំងមកចាក់ស្រោចដុតខ្លួនឯង ប៉ងសម្លាប់ខ្លួន តែបន្ទាប់ពីពលរដ្ឋក្បែរខាងជួយពន្លត់ បណ្តាលឲ្យរងរបួស រលាក រលួយពេញខ្លួន ។

ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ សមត្ថកិច្ច អន្តរាគមន៍ ហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ៕ ដោយ៖បញ្ញស័ក្តិ

text 

spot_img
×