Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ឡិច​ស៊ី​ស បែក​កង់​ក្រឡាប់​ផ្ងារ​ជើង ស្លាប់​១ និង​៧​នាក់ រងរបួស​

spot_img

​ខេត្ត​ព្រះវិហារ ៖ មនុស្ស​ម្នាក់​ស្លាប់ និង​៧​នាក់ រង​របួសធ្ងន់​និង​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​ខ្លួនឯង រថយន្ត​ឡិច​ស៊ី​ស បែក​កង់​ក្រឡាប់​ផ្ងារ​ជើង ស្ថិតនៅ​ឃុំ​យៀង ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ត្រង់​ផ្លូវ​ជាតិ​លេខ​៦២ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៨ ។​

​រថយន្ត ម៉ាក Lexus RX 330 ពណ៌​ប្រផេះ ពាក់​ស្លាក លេខ​ភ្នំពេញ 2S-3198 បើក​ដោយ​ឈ្មោះ ប្រាក់ រ៉ា ភេទ ប្រុស អាយុ​២៩​ឆ្នាំ បាន​រងរបួស​ធ្ងន់​។ អ្នកស្លាប់ ឈ្មោះ ប្រាក់ កញ្ញា ភេទ​ស្រី អាយុ​២១​ឆ្នាំ​។ ឈ្មោះ ប្រាក់ ណាវី ភេទ​ស្រី រង​របួសស្រាល ឈ្មោះ ប្រាក់ សាវឿន ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ រងរបួស​ធ្ងន់​បែកក្បាល ឈ្មោះ ទ្បៅ សារ៉េត ភេទ​ស្រី អាយុ ៥៤ ឆ្នាំ របួស​ធ្ងន់​បាក់​ដងកាំបិត ឈ្មោះ ហេង ពេជ្រ​រ៉ា ភេទ​ស្រី អាយុ ២៥ ឆ្នាំ របួសស្រាល ឈ្មោះ ឆូយ ច​ន្ធី ភេទ​ស្រី អាយុ​២៥ ឆ្នាំ រង​របួសស្រាល ឈ្មោះ ប្រាក់ រចនា ភេទ​ស្រី អាយុ​៣២​ឆ្នាំ រង​របួសស្រាល និង​ឈ្មោះ ហួយ សេង ភេទ​ស្រី អាយុ ១០ ឆ្នាំ របួសស្រាល​។ ពួកគេ ស្នាក់នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​មង្គលបុរី ខេត្ត​កែវ ។ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×