Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុ​អ្វី​កូរ៉េខាងជើង​ពុំ​សាកល្បង​កាំជ្រួច​ក្នុង​រយៈពេល ២​ខែ កន្លងមក​?

spot_img

​អតីតមន្ត្រី​អាមេរិក​ម្នាក់ បាន​សន្និដ្ឋានថា ការដែល ៦០​ថ្ងៃ កន្លងមក កូរ៉េខាងជើង​ពុំ​សាកល្បង​អាវុធ គឺ​ពុំមែន​មហិច្ឆិតា​នុយក្លេអ៊ែ​ររបស់​ប្រទេស​នេះ​ថយ​ចុះ​នោះ​ទេ តែ​វា​ជា​ខណៈពេល​ដែល​កងទ័ព​ប្រទេស​នេះ កំពុង​ឆ្លងកាត់​រយៈពេល​ហ្វឹកហាត់​រដូវរងារ​។​គិត​តាំង​ពី​មេដឹកនាំ Kim Jong-il លាចាក​លោក​នៅ​ឆ្នាំ ២០១១​មក កូរ៉េ​ខាងជើង​បាន​បាញ់​បង្ហោះ​កាំជ្រួច​តែ​៥ ក្នុងចំណោម​កាំជ្រួច​ទាំងអស់ ៨៥ នៅ​អំឡុង​ចន្លោះ​ពេល​ពី​ខែ​តុលា​ដល់​ខែ​ធ្នូ រៀង​រាល់​ឆ្នាំំ​ប៉ុណ្ណោះ​។ នេះ​ជា​តួលេខ​ដែល Bloom berg ដកស្រង់​តួលេខ​ពី​មជ្ឈមណ្ឌល James Martis ជំនាញ​ស្រាវជ្រាវ​ពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

ការបាញ់​បង្ហោះ​កាំជ្រួច​សាកល្បង​១​របស់​កូរ៉េ​ខាងជើង​

​លោក Van Jackson អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ នៃ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​ចំណុះ​សកល​វិទ្យាល័យ Victoria, Wellington (New Zealand) ហើយក៏​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ​អាមេរិក​កន្លង​មក​ឲ្យដឹងថា កងទ័ព​កូរ៉េខាងជើង​តែង​រៀបចំ​ការហ្វឹកហ្វឺន​យោធា​ពេល​ចូល​រដូវរងា​។​

​លោក​បន្តថា ៖ “​រដូវ​ស្លឹកឈើ​ជ្រុះ ជា​រដូវ​ប្រមូល​ផល ហេតុនេះ​កងទ័ព​ច្រើន​ប្រមូលផ្តុំ កម្លាំង​ពលកម្ម​ធ្វើ​ការងារ​កសិកម្ម​គ្រា​ពុំ​ស្ថិតក្នុង​ស្ថានការណ៍​មាន​សង្គ្រាម​។ វា​ជា​របៀប​ការងារ​មួយ​ពុំ​មាន​ប្រសិទ្ធភាព តែ​ជា​ចរិត​នៃ​ប្រព័ន្ធ​របស់​កូរ៉េខាងជើង​”​។ ប៉ុន្តែ​តាម​លោក​នោះ​ក្រុង​ព្យុងយ៉ាង​អាច​នឹង​បន្ត​សកម្មភាព​បង្ក​ជម្លោះ​នៅ​ដើម​ឆ្នាំ​ក្រោយ​។​

​លោក Joseph Yun មន្ត្រី​ជាន់ខ្ពស់​អាមេរិក ពី​បញ្ហា​កូរ៉េខាងជើង​ថ្លែងប្រាប់ Wasington Post ថា ប្រសិនបើ​កូរ៉េខាងជើង​ផ្អាក​សកម្មភាព​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ដល់​ទៅ ៦០​ថ្ងៃ នោះ​អាច​ជា​សញ្ញា​ដែល​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​ភ្ជាប់​ទំនាក់ទំនង ហើយ​ចរចា​ជាមួយ​កូរ៉េ​ខាងជើង​។​

​តាម Yonhap នៅ​ថ្ងៃ​ទី​១៣/១១ ឲ្យដឹងថា កងទ័ព​កូរ៉េខាងជើង​ស្ថិតក្នុង​ស្ថានភាព​ត្រៀមប្រយុទ្ធ​ជាស្រេច សំដៅ​បង្ការ​គ្រោះ​គំរាមកំហែង​ពី​ក្រុង​ព្យុង​យ៉ាង ដែល​អាច​កើតមាន​គ្រប់ពេល​។ នេះ​ក៏​ជា​ស្វ័យការពារ​ចំពោះមុខ​សកម្មភាព​ហ្វឹកហ្វឺន​អូសបន្លាយ​របស់​ប្រទេស​នេះ ក្នុង​រយៈពេល​កន្លង​ទៅ​ថ្មីៗ​នេះ​៕ សូ​យ​ន​

spot_img
×