Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មភាព ឃោសនា​របស់​គណបក្ស​នយោបាយ ដោយ​រលូន , មន្ត្រីនគរបាល​ម្នាក់​ស្លាប់​ពេល​ការពារ​សុវត្ថិភាព ក្បូន​ឃោសនា​

spot_img

​ភ្នំពេញ​ ៖ គ​.​ជ​.​ប បាន​សេចក្ដីប្រកាស​ព័ត៌មាន លេខ ១០៤ ៖ ថ្ងៃទី​២ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ គឺ​សកម្មភាព របស់​គណបក្ស​នយោបាយ​មួយចំនួន បាន​ប្រព្រឹត្តទៅ​ដោយ​រលូន គ្មាន​អំពើហិង្សា មាន​សណ្តាប់ធ្នាប់​ល្អ គ្មាន​អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ ក្នុង​ក្របខ័ណ្ឌ នៅ​ទូទាំង​ប្រទេស​។​

​លោកឩ​ត្ត​ម​សេ​នីយ៍ទោ បែន រត្ន័ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា នគរបាល​ម្នាក់ ពលី​ជិវិត ក្នុង​បេសកកម្ម​ការពារ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។ គឺ​លោក​អនុសេនីយ៍ត្រី ហេង ចាន់ថុល អត្តលេខ 48174 ឋានៈ នាយរង​ប៉ុស្តិ៍​ជំនីក អាយុ​៤៧​ឆ្នាំ មានកូន ២​នាក់ ស្រី អាយុ ២១​ឆ្នាំ ប្រុស អាយុ​១៨​ឆ្នាំ ។ លោក​បាន​ពលី​ជិវិត កាលពី​ថ្ងៃ​ទី ៨ ខែកក្កដា ២០១៨ ម៉ោង ១៥​និង​២០​នាទី ដោយ​ជំងឺ​គាំងបេះដូង ក្នុង​ពេល​ចុះ​ការពារ​ឃោសនាបោះឆ្នោត នៅ​ភូមិ​ព្រែក​តា​ហុប ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ៕ ​ដោយ​៖​កូឡាប​

​ខាងក្រោម​នេះ​ជា​សេចក្ដីប្រកាស​ព័ត៌មាន​ទាំងស្រុង​របស់​គ​.​ជ​.​ប ៖​

 

 

spot_img
×