Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​របៀប​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​ចម្លែក ៖ បង្កើត​ក្រុម​ប៉ូលិស​សិច​ស៊ី​! នៅ​ប្រទេស Lebanon ប៉ូលិស​ស្រី​ទាំងឡាយ​ត្រូវបាន​បំពាក់​ឯកសណ្ឋាន​ថ្មី​ដ៏​សិច​ស៊ី ដើម្បី​ប្រឆាំង “​ឧក្រិដ្ឋជន​” (មានវីដេអូ)

spot_img

​តាម​អភិបាល​ទីក្រុង Broummana ប្រទេស Labanon ពោល​ប្រាប់ RT ពី​មូលហេតុ​ដែល​លោក​ផ្តួចផ្តើម​ឲ្យ​ប៉ូលិ​សស្រី​ប្តូរ​ឯកសណ្ឋាន​ថា ៖ ភ្ញៀវ​ទេសចេ​ស​ចរនៅ​តំបន់​មេឌី​ទែ​រ៉ាណេ សុទ្ធសឹង​ស្លៀក​ខោខ្លី ។ យើងខ្ញុំ​ក៏​ចង់​ផ្លាស់ប្តូរ​រូបភាព​បែប​អភិរក្ស​អំពី​ប្រទេស Lebanon និង​បណ្តា​ប្រទេស​លោកខាងលិច បច្ចុប្បន្ន​ប៉ូលិស​ស្រី​នៅ​ប្រទេស​នោះ​ពាក់អាវ និង​ខោខ្លី ព្រមទាំង​មួក​ក្រហម​ឆេះ ។

មានការ​ស្ងើចសរសើរ​ច្រើន​ចំពោះ​ឯកសណ្ឋាន​ជឿនលឿន និង​សិច​ស៊ី​នេះ​ថា ការប្រែប្រួល​ឯកសណ្ឋាន​របស់​នារី​ជា​ប៉ូលិស​ទាំង​នេះ​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ ។ ចំណែក​អ្នក​រិះគន់​វិញ​និយាយថា គេ​កំពុង​ប្រែក្លាយ​នារី​ឲ្យទៅ​ជា​ឧបករណ៍​ស្វែងរក​ផលប្រយោជន៍ ។ ខណៈ​ពេល​ប៉ូលិស​ប្រុសៗ​បាន​រិះគន់​ថា បែបនេះ​គឺ​ជា​ទង្វើ​រើសអើង​ភេទ ព្រោះតែ​ឯកសណ្ឋាន​ប៉ូលិស​ប្រុស​ពុំ​មាន​ការប្រែប្រួល​អ្វី​ឡើយ ។​

​ដោយឡែក ប៉ូលិស​ស្រីៗ​វិញ​គេ​ពិតជា​រីករាយ​ស្វាគមន៍​ឯកសណ្ឋាន​ថ្មី នាយ​ប៉ូលិស​ស្រី​ម្នាក់​និយាយថា “​យើងខ្ញុំ​ពិតជា​រំភើប ហើយ​ស្ម័គ្រចិត្ត​ទទួលយក ។ ពិសេស​នៅ​រដូវក្តៅ​សម្លៀក​បំពាក់​បែបនេះ​ពិតជា​ផ្តល់​ភាពងាយស្រួល​ច្រើនណាស់ ៕ ចន្ទ្រា​

spot_img
×